សប្បាយទិវាបុណ្យមិត្តភាពសាមគ្គីភាពវៀតណាម-បារាំង

សប្បាយទិវាបុណ្យមិត្តភាពសាមគ្គីភាពវៀតណាម-បារាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ថ្លែងមតិនៅទិវាបុណ្យ (រូបថត៖Vietnam+)

(VOVworld) - អង្គការ សមាគមវៀតណាម-បារាំង និងបារាំង-វៀតណាមចំនួនជាង
៦០មកពីខេត្តក្រុងនានាលើទូទាំងប្រទេសបារាំងបានជួបជុំគ្នាក្នុងទិវាបុណ្យមិត្តភាព
និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំង២ ដែលបានរៀបចំឡើងនា ថ្ងៃទី៦
មិថុនា នៅទីក្រុង Montreuil ជាយក្រុងប៉ារីស។ទិវាបុណ្យនេះគឺសំដៅបង្កើនការ
យល់ដឹងអំពីវៀតណាម រឹតបណ្តឹងចំណងមិត្តភាពរវាងបណ្ដាអង្គការ និងប្រជាជន
នៃប្រទេសទាំង២ និងបានទាក់ទាញការចូលរួមរបស់ជនវៀតណាមនៅបារាំង
សិស្សានុសិស្ស និស្សិតវៀតណាមយ៉ាងច្រើនកុះករដែលកំពុងសិក្សារៀនសូត្រ
និងធ្វើការនៅបារាំង។ចំណុចលេចធ្លោនៃទិវាបុណ្យនេះ គឺបណ្ដាកម្មវិធីសំដែង
ក្បាច់គុណ​ សំដែងម៉ូដអាវផាយ ឧទ្ទេសនាមចំណីអាហារ វត្ថុអនុស្សាវរីយ៍ និង
គ្រឿងសិប្បកម្មវិចិត្រសិល្បៈវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ