សភាជប៉ុនបោះឆ្នោតជ្រើសតាំងលោក Suga Yoshihide ធ្វើជានាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែកញ្ញា សភាទាំងពីររបស់ជប៉ុនបានបោះឆ្នោតជ្រើសតាំងលោក Suga Yoshihide ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ធ្វើជានាយករដ្ឋមន្ត្រីជំនាន់ទី ៩៩ របស់ជប៉ុន។ នៅសភាជាន់ទាប លោកទទួលបានសម្លេងគាំទ្រចំនួន ៣១៤/៤៦៥ ហើយនៅព្រឹទ្ធសភា លោកទទួលបានសម្លេងគាំទ្រចំនួន  ១៤២/២៤៥ ។
សភាជប៉ុនបោះឆ្នោតជ្រើសតាំងលោក Suga Yoshihide ធ្វើជានាយករដ្ឋមន្ត្រីថ្មី - ảnh 1 លោក Suga Yoshihide នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ រ៉យទ័រ)

ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី លោក Suga Yoshihide នឹងបន្តប្រកាន់ខ្ជាប់គោលមាគ៌ារបស់នាយករដ្ឋមន្រ្តី លោក  Abe Shinzo ដោយផ្ដោតសំខាន់លើ ការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ពង្រឹងសកម្មភាពកិច្ចការបរទេស ជាពិសេសគឺទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ នាយករដ្ឋ មន្រ្តីថ្មីលោក Suga នឹងប្រកាស សមាសភាពគណៈរដ្ឋមន្រ្តីថ្មីនាពេលឆាប់ៗ ហើយនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការនៅក្នុងពិធីមួយដែលធ្វើឡើងនៅព្រះបរមរាជវាំង។ បន្ទាប់មក លោកនឹងធ្វើសន្និសីទកាសែតផ្លូវការជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ