សភាអឺរ៉ុបទាមទារឲ្យមានការកែប្រែសេចក្តីព្រាងថវិការបស់សហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ដោយមានសំឡេងគាំទ្រចំនួន ៤៦៥ សំឡេងនិង  សំឡេងប្រឆាំងចំនួន ១៥០ សំឡេង សភាអឺរ៉ុប (EP) បានបោះឆ្នោតគាំទ្រចំពោះសេចក្តីសម្រេចចិត្តស្តីពីការទាមទារឲ្យមានការផ្លាស់ប្តូរសេចក្តីព្រាងថវិកាក្នុងរយៈពេលវែងរបស់សហភាពអឺរ៉ុប (EU) ដែលទើបតែត្រូវបានប្រទេសសមាជិកអនុម័តផងដែរ។
សភាអឺរ៉ុបទាមទារឲ្យមានការកែប្រែសេចក្តីព្រាងថវិការបស់សហភាពអឺរ៉ុប - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

សមាជិកសភានៃសភាអឺរ៉ុប បានពិភាក្សាគ្នាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២១ ខែកក្កដា ដើម្បីឈានទៅការបោះឆ្នោត ។ សេចក្តីសម្រេចចិត្តត្រូវបាន EP អនុម័ត បានព្រមានថាសមាជិក សភានឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងថវិការយៈពេលវែងទេ នៅពេលពួកគេបោះឆ្នោតនៅចុងឆ្នាំនេះ ហើយ ថែមទាំងអំពាវនាវឱ្យមានកិច្ចចរចាដើម្បី "ធ្វើឱ្យប្រសើរឡើងនូវសំណើរ" នេះតែម្តង។ គួរជម្រាបថា សេចក្តីសម្រេចចិត្តរបស់ EP បានវាយតម្លៃថា ការលើកឡើងឧត្តមប្រយោជន៍ជាតិ និងគោលជំហរជាតិ អាចធ្វើឱ្យខូចខាតដល់សមត្ថភាពសម្រេចបាននូវដំណោះស្រាយនិងផលប្រយោជន៍រួមផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ