សមាគមជនវៀតណាមនៅខេត្ត Pardubice បានរៀបចំកម្មវិធីអបអរសាទរនិទាឃរដូវ ឆ្នាំ២០២០

(VOVWORLD) - ស្ថិតនៅក្នុងក្តីសប្បាយរីករាយនៃដើមឆ្នាំ ២០២០ សមាគមជនវៀតណាមនៅខេត្ត Pardubice នៃសាធារណរដ្ឋឆែក បានរៀបចំកម្មវិធី“ អបអរសាទរនិទាឃរដូវឆ្នាំថ្មី” សម្រាប់សហគមន៍ជនវៀតណាម។
សមាគមជនវៀតណាមនៅខេត្ត Pardubice បានរៀបចំកម្មវិធីអបអរសាទរនិទាឃរដូវ ឆ្នាំ២០២០ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Ho Minh Tuan (រូបថត៖ vov.vn) 

ថ្លែងមតិនៅឯពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Ho Minh Tuan បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនាពេលកន្លងមករបស់សមាគមជនវៀតណាមនិងបងប្អូនប្រជាជនវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅខេត្ត Pardubice និងតំបន់នៅជុំវិញផងដែរ។ លទ្ធផលទាំងនេះបានសរឲ្យឃើញអំពីការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងទំលំទូលាយក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះរបស់សហគមន៍ជនវៀតណាមនៅ Pardubice និយាយដោយឡែកនិងសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកនិយាយរួម។ ឈានចូលឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Ho Minh Tuan មានបំណងចង់ឲ្យប្រជាជនបន្តបង្កើនចំណងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងជីវិត ព្រមទាំងបន្តអះអាងអំពី  ឋានៈសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក និងជានិច្ចកាលឆ្ពោះទៅ    កសាងស្រុកកំណើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ