សមាគមព្រះពុទ្ធសាសនាវៀតណាមអំពាវនាវឱ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ បន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែឧសភា ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ (ពុទ្ធសករាជឆ្នាំ ២៥៦៤ ) ត្រូវបានរៀបចំឡើងយ៉ាងមហាឡារិកនៅទីក្រុងហាណូយ ក្រោមលក្ខខណ្ឌនៃការធានាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។
ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ មិនរៀបចំវេទិកា ពិធីប្រមូលផ្តុំមនុស្សច្រើនក៏ដូចជាការដង្ហែផ្កាទេ (រូបថត៖ TTXVN) |
ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ បានជូនសារអំពីចំណងសាមគ្គីភាពនិងការស្រុះចិត្តគំនិតគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតសកល Covid-19 ។ ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាមបានមានពុទ្ធដីការថា៖
«ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា ភិបាល មានបំណងចង់អោយ ព្រះសង្ឃ ឧបាសក ឧបាសិការ និងពុទ្ធបរិស័ទ ក៏ដូចជាសមាគមន៍ពុទ្ធបរិស័ទវៀតណាមនៅក្រៅប្រទេសចូលរួមយ៉ាងសកម្មក្នុងការងាររួមវិភាគទានគុណធម៍ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ជីវិតមនុស្សទាំងអស់គ្នា។ ក្នុងបរិបទជាក់ស្តែងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់របៀបវារៈនៃមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ ក៏ដូចជាលើកកម្ពស់បញ្ញាសមូហភាព ការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតតាមវិធីសាស្រ្តណែនាំព្រះពុទ្ធបរិស័ទដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មីផងដែរ»៕