សមាគមមិត្តភាពវៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍អំពីបញ្ហាសមុទ្រខាងកើត
|
នាវារបស់ចិនបាញទឹកទៅលើនាវាវៀតណាម |
(VOVworld)-នាថ្ងៃទី២៤មិថុនា នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមមិត្តភាពវៀត
ណាម-កម្ពុជា បានរៀបចំសន្និសីទស្តីអំពីកិច្ចការរៀបចំនិងកសាងសមាគមនៅ
មូលដ្ឋាន។ ចូលរួមក្នុងសន្និសីទនេះ មានលោក Nguyen Van Ranh សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Vu Mao អតីតសមាជិក
មជ្ឈឹមបក្ស និងជា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា និងតំណាងជា
ថ្នាក់ដឹកនាំ សមាជិក របស់មជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជាចំនួន
១៤០រូប។ នៅទីនេះ បណ្តា តំណាងបានផ្លាស់ប្តូរអំពីរាល់បញ្ហារៀបចំនិងកសាង
បក្សនៅមូលដ្ឋាន។ សន្និសីទ ក៏បានរៃអង្គាសប្រាក់បានជិន២៤លានដុងវៀតណាម ដើម្បីជួយឧបត្ថម្ភយុទ្ធជន ដែលកំពុងបំពេញភារកិច្ចនៅប្រជុំកោះ Hoang Sa និង
Truong Sa។
ចំពោះមុខស្ថានភាពតានតឹងនៅសមុទ្រខាងកើតទាក់ទិនដល់ការដែលចិន
បានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម មជ្ឈឹមសមាគមមិត្តភាព វៀតណាម-កម្ពុជា
បានចេញសេចក្តីថ្លែងការណ៍អំពីបញ្ហានេះ៕