សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម

សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម - ảnh 1
សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម (VOV)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៧ឧសភា
នៅក្រុងហាណូយ គណៈប្រតិភូសមាជិកសភាជាន់ទាបអាមេរិកដឹកនាំដោយ​
លោក Matt Salmon ប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិកនៃគណៈ​
កម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានជួបប្រាស្រ័យជាមួយអ្នក
យកព័ត៌មាន។ ​លោក Matt Salmon បានសម្ដែងការពេញចិត្តអំពីលទ្ធផលនៃ
​ដំណើរទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល៤ថ្ងៃកន្លងមក។​ ទាក់ទិនដល់​កិច្ច​
ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) លោក Matt Salmon បានសម្ដែងការគាំទ្រ
​ការដែលអនុម័តលើ TPP និងឲ្យដឹងថា អាមេរិកកំពុងពិភាគ្សាស្ដីពីការប្រគល់
​សិទ្ធិចរចារលឿនសំរាប់ប្រធានាធិបតីសំដៅជំរុញដំណើរការចរចារនិងសំរេច​
TPP។ សម្ដែងការចាប់អារម្មណ៍អំពីស្មារតីអាជីវកម្មទិន្នផលពលកម្មរបស់វៀត
​ណាម​សមាជិកសភាជាន់ទាប Matt Salmon បានចាត់ទុកថា ក្នុងចំណោម​ប្រទេស
​ចំនួន១២ដែលកំពុងចរចារអំពី TPP វៀតណាមជាប្រទេសអាច​ទទួល​ផលចំណេញ
ច្រើនបំផុត។

        មុននោះគណៈប្រតិភូបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក
Hoang Binh Quan និងធ្វើការជាមួយស្ថាប័នទាក់តិនមួយចំនួនរបស់វៀតណាម​
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ