សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់អាមេរិករៀបចំផែនការទាមទារឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង

សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់អាមេរិករៀបចំផែនការទាមទារឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង - ảnh 1
ក្រុមសមាជិកសភាជាន់ទាបអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យធ្វើបាតុកម្មនៅទីស្នាក់ការសភាជាន់ទាបនាថ្ងៃទី២២ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - ក្រោយពីធ្វើបាតុកម្មដោយអង្គុយនៅទីស្នាក់ការសភាជាន់ទាប
អាមេរិកសំដៅសំណូមពរឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនោះ ក្រុមសមាជិកសភា
នៃគណៈបក្សប្រជាធិបតេយ្យបន្តកសាងផែនការមួយអំពីការរៀបចំ “ទិវាធ្វើសកម្ម
ភាព” នៅលើទូទាំងប្រទេសនាថ្ងៃទី២៩ មិថុនា ខាងមុខនេះ សំដៅដាក់សម្ពាធបង្ខំ
ឲ្យរដ្ឋសភាប្រទេសនេះអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាំភ្លើង។ក្រុមសមា
ជិកសភានៃគណៈបក្សប្រជាធិបតេយ្យនេះបានអះអាងថា នឹងប្រើប្រាស់គ្រប់យុទ្ធ
សាស្ត្រ តាំងពីការរៀបចំសន្និសីទកាសែតដល់សន្និសីទតុមូល ដើម្បី ជំរុញដំណើរ
ការបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាំភ្លើងពោលខាងលើ។ទន្ទឹម
នឹងនោះ ក្រុមសមាជិកសភានេះក៏បានអំពាវនាវឲ្យមានការចូលរួម របស់ជនរង
គ្រោះដែលនៅរស់ក្នុងការបាញ់រះនាពេលកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ