សមាជិកសភានាំចេញដំណោះស្រាយជាច្រើនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី
|
សមាជិកសភានាំចេញដំណោះស្រាយជាច្រើនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី |
(VOV)_នាព្រឹកថ្ងៃទី២២តុលា ក្នុងក្របខ័ណ្ឌ កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាម
នីតិកាលទី១៤ បណ្ដាសមាជិកសភាបានពិភាក្សាតាមក្រុមៗ អំពីផែនការអនុវត្តផែន
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៦ និងផែនការឆ្នាំ ២០១៧ ពិភាក្សាអំពីគំរោង
ផែនការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ដំណាក់កាល ២០១៦-២០២០។ លោក Dinh
Tien Dung រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សមាជិកសភាមណ្ឌលខេត្ត Ninh Binh បានចាត់
ទុកថា៖ ក្នុរយៈពេល២ខែចុងឆ្នាំ ២០១៦នេះ រដ្ឋាភិបាលត្រូវប្រមូលផ្តុំដើម្បីសម្រេចគោល
ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៖
“ ប្រមូលផ្តុំដោះស្រាយការដោះទុនសំណង់សារវ័ន្ត។ ដំណោះស្រាយនេះគឺដំណោះ
ស្រាយសំខាន់ មិនអាចអូសបន្លាយបានទេ។ រួមជាមួយនោះគឺត្រូវជំរុញខ្លាំងការនាំ
ចេញ។ ទីបីគឺរឹតបន្តឹងការកាត់បន្ថយទំនិញក្លែងក្លាយ ទំនិញគុណភាពអន់ខ្សោយ
និងការលក់បង្ខូចតំលៃពាណិជ្ជកម្ម៕”