សមាជិកសភាមានបំណងថានាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងសម្តែងនូវប្ញទ្ធានុភាពរបស់ប្រមុខរដ្ឋាភិបាល

សមាជិកសភាមានបំណងថានាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងសម្តែងនូវប្ញទ្ធានុភាពរបស់ប្រមុខរដ្ឋាភិបាល - ảnh 1
សមាជិកសភាមានបំណងថានាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងសម្តែងនូវ ប្ញទ្ធានុភាពរបស់ប្រមុខរដ្ឋាភិបាល


(VOVworld)-ក្នុងឱកាសដែលលោក Nguyen Xuan Phuc ទើបនឹងបានរដ្ឋសភា ជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីនោះ សមាជិកសមាជិកាសភាជាច្រើនរូបសុទ្ធតែមាន
បំណងថា​ក្នុងដំណែងថ្មី នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងបំពេញ ល្អនូវភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ តាមលោក Tran Van Ban សមាជិកសភាមណ្ឌល Binh Dinh ថា កាន់តួនាទីជានាយករដ្ឋមន្ត្រីនាពេល ខាងមុខ ជាភារកិច្ចដ៏ធ្ងន់ធ្ងរចំពោះប្រមុខរដ្ឋាភិបាល។​ក្នុងបរិបទដែលតុល្យភាព ថវិការរដ្ឋ
នៅជួបការលំបាក បំណុលសាធារណកើនឡើងខ្ពស់ ហើយថែមទាំងបញ្ហា ការ
ពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេសកំពុងជាបញ្ហាក្តៅគគុក ដូច្នេះ សមាជិកសមាជិកាសភាសូមឲ្យ នាយករដ្ឋមន្ត្រីថ្មី មានការបោះ ជំហានយ៉ាងរឹងមាំ
ក្នុងការដឹកនាំ។ លោក Tran Van Ban បានលើកមតិថា៖

“យើងខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីនឹងបំពេញល្អភារកិច្ចរបស់ខ្លួន ជាពិសេសជំនេះ ពុះពារចំពោះរាល់បញ្ហានៅសេសសល់ នោះគឺបញ្ហាបង្ការប្រឆាំងអំពើរពុករលួយ និងបញ្ហាមួយទៀតគឺការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។ យើង
ខ្ញុំជឿជាក់ថា នាយករដ្ឋមន្ត្រីបានយល់ច្បាស់នូវបញ្ហានេះ សំដៅនាំប្រទេស ធ្វើសមា
ហរណកម្មឲ្យកាន់តែស៊ីជម្រៅ។​ព្រមទាំងមានគោលនយោបាយប្រកប ដោយប្រ
សិទ្ធិភាព ដើម្បីជំនេះពុះពារលើបញ្ហាជំពាក់ជំពិន សំដៅបញ្ជាណែនាំ ក្រសួងស្ថា
ប័ននានាបន្តការកសាងនិងនិងនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ