សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro
|
សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro (Image: VNA) |
(VOVworld) – ប្រធានរដ្ឋគុយបា លោក Raul Castro បានមកបំពេញទស្សនកិច្ចនៅបុរី វ៉ាទីកង់និងមានជំនួបជាមួយសម្តេចប៉ាប Francis ទី ១។ នាថ្ងៃទី ១០ ឧសភា ថ្លែងមតិ បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប Francis ទី ១ លោកប្រធានរដ្ឋគុយបាបានថ្លែង
អំណរគុណសម្តេចប៉ាបដោយសារមានការរួមវិភាគទានដ៏ធំធេងក្នុងការជួយ
ឧបត្ថម្ភគុយបានិងអាមេរិកប្រក្រតីទំនាក់ទំនង។ តាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់
លោក Federico Lombardi បានឲ្យដឹងថា៖ ក្នុងជំនួបពោលខាងលើ ភាគីទាំង ២ បាន
ផ្តោតទៅលើការងារត្រៀមរៀបចំសំរាប់ដំណើទស្សនកិច្ចរបស់សម្តេចប៉ាបនៅ
គុយបានាខែកញ្ញាខាងមុខ។ ក្នុង ដំណើទស្សនកិច្ចនៅអ៊ីតាលីនិងបុរីវ៉ាទីកង់
នាថ្ងៃទី ១០ ឧសភា លោកប្រធានរដ្ឋគុយបា លោក Raul Castro បានជួបចរចារ
ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi។ ក្នុងសន្និសីទកាសែតបន្ទាប់នោះ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានអះអាងនូវការខំប្រឹងប្រែងសហប្រ
តិបត្តិការរវាងអ៊ីតាលីនិងគុយបាអភិវឌ្ឍន៍ឲ្យ បានខ្លាំងក្លាថែមទៀត៕