សម្តេចប៉ាប Francis ទទួលការវះកាត់ពោះវៀនធំ
(VOVWORLD) - នាថ្ងៃទី៤ កក្កដា សម្តេចប៉ាប Francis អាយុ៨៤ឆ្នាំ ត្រូវបានទទួលការវះកាត់ដោយសារជំងឺរលាកពោះវៀនធំ។
សេចក្តីថ្លែងការណ៍របស់បុរីវ៉ាទីកង់បានឲ្យដឹងថា សម្តេចប៉ាបត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៃសាកលវិទ្យាល័យGameli នៅទីក្រុងរ៉ូម ដើម្បីធ្វើការវះកាត់តាមកាលវិភាគព្យាបាលរោគសញ្ញានៃជំងឺស្ទះពោះវៀនធំ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បុរីវ៉ាទីកង់ ត្រូវបាននាំចេញបន្ទាប់ពីការវះកាត់ត្រូវបានបញ្ចប់។ សម្តេចប៉ាប Francis បានកើតនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ១៩៣៦ នៅប្រទេសអាហ្សង់ទីន បានបាត់បង់សួតមួយផ្នែកខាងស្តាំនៅអាយុ ២១ ឆ្នាំ។ សម្តេចប៉ាប ក៏ទទួលរងពីបញ្ហាត្រគាកនិងជំងឺរលាកសរសៃ ប្រសាទស្យាទិចត្រាគាក ផងដែរ៕