សម្តេចប៉ាប Francis ផ្ញើសារសន្តិភាពក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦
|
សម្តេចប៉ាប Francis ផ្ញើសារសន្តិភាពក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦ (VNA) |
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្នុងសារប្រពៃណីក្នុងឱកាសបុណ្យណូអែល សម្តេច
ប៉ាប Francis បានអំពាវនាវឲ្យមានសន្តិភាពសំរាប់ពិភពលោកដែលនៅ មាន
ជំលោះនិងសង្គ្រាមព្រមទាំងសម្តែងការរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ
ទាំងអស់ក្នុងការវាយប្រហារភេរវកម្មលើពិភពលោកផងដែរ។ ថ្លែងមតិចំពោះ
មុខហ្វូងមនុស្សចំនួន ៤ ម៉ឺននាក់នៅវិហារកាតូលិច St.Peter នៅបុរីវ៉ាទីកង់
សម្តេចប៉ាប Francis បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅស៊ីរីដែលបានអូស
បន្លាយក្នុងរយៈពេល ៦ ហើយនោះ។ សម្តេចប៉ាបបានអះអាងថា៖ នេះគឺជា
ពេលវេលាដើម្បីសហគមន៍អន្តរជាតិរួមដៃស្វែងរកសន្តិវិធីសំរាប់ជំលោះលើពិ
ភពលោក។ ក្រៅពីនោះ សម្តេចប៉ាបក៏បានអំពាវនាវសន្តិភាពនៅអ៊ីរ៉ាក់លីប៊ី
យេម៉ែននិងបណ្ដាប្រទេសអាហ្វ្រិកផងដែរ៕