សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Ly Keqiang

(VOVworld)-នាថ្ងៃទី១៤តុលា ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម
និងថ្នាក់ដឹកនាំ សមាគមមិត្តភាពវៀតណាម-ចិនបានមានជំនួបសន្ទនាជាមួយ
នាយករដ្ឋមន្តី្រចិនលោក Ly Keqiang ដែលកំពុងមានដំណើរទស្សនកិច្ចវៀត
ណាមជាផ្លូវការចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥តុលា​។

សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Ly Keqiang - ảnh 1

        ក្នុងជំនួបសន្ទនា នាយករដ្ឋមន្រ្តីចិន លោក Ly Keqiang បានផ្ញើរសេចក្តី រំលែកទុក្ខដ៏ជ្រាលជ្រៅដល់ប្រជាជនវៀតណាម និងគ្រួសារ​ចំពោះមរណភាព របស់នាយកឧត្តមសេនីយ៌ Vo Nguyen Giap ថ្នាក់ដឹកនាំនយោបាយ យោធា
ឈ្លាសវៃ និងជាមិត្តដ៍ជិតស្និទរបស់ប្រជាជនចិន។

        លោក Ly Keqiang អះអាងថា បក្ស រដ្ឋាភិបាលចិន ជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព​សហប្រតិបត្តិការលើគ្រប់វិស័យ វៀត
ណាម-ចិន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពជម្រុញការជួប្រាស្រ័យ កិច្ចសហប្រតិបត្តិការប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។

        ប្រធានសម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong
សន្យាថា សម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀត
ណាម-ចិននឹងខំប្រឹងប្រែងបើកទូឡាយរាល់សកម្មភាពជួបប្រាស្រ័យប្រជាជន សំដៅបង្កើនថែមទៀតចំណងមិត្តភាពវៀតណាម-ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ