សម្ព័ន្ធភាពទ្វីបអាហ្វ្រិកតែងតាំងក្រុមទាក់ទងដោះស្រាយជំលោះនៅលីប៊ី

សម្ព័ន្ធភាពទ្វីបអាហ្វ្រិកតែងតាំងក្រុមទាក់ទងដោះស្រាយជំលោះនៅលីប៊ី - ảnh 1
រោងចក្របម្រាញ់ប្រេងមួយនៅលីប៊ីទទួលរងការវាយប្រហាររបស់អង្គការភេរវកម្ម​ IS
(រូបថត៖ AFP/TTXVN)

(VOVworld) - ថ្នាក់ដឹកនាំសម្ព័ន្ធភាពទ្វីបអាហ្វ្រិក (AU) នាថ្ងៃទី៣១ មករា បានឯក
ភាពលើការតែងតាំងក្រុមទាក់ទងពិសេសមួយរួមមានថ្នាក់ដឹកនាំនៃប្រទេសចំនួន៥
សំដៅដោះស្រាយជំលោះនៅលីប៊ី ដែលជាទីកន្លែងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាសកំពុងបើកទូលាយឥទ្ធិពល។សេចក្ដីសំរេចចិត្តពោលខាងលើត្រូវបាននាំ
ចេញនៅសន្និសីទកំពូលលើកទី២៦របស់ AU ដែលត្រូវបានរៀបចំឡើង នៅរដ្ឋ
ធានី Addis Ababa របស់អេត្យូពី។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន អ្នក
ដឹកនាំក្រុមប្រឹក្សាសន្តិសុខនិងសន្តិភាព AU លោក Smail Chergui បានសង្កត់ធ្ងន់ថា
 ជំលោះនៅលីប៊ីបានជះឥទ្ធិពលទៅលើទ្វីបទាំងមូល ព្រមទាំង អះអាងថា បញ្ហា
នេះត្រូវបានដោះស្រាយប្រសិនបើលីប៊ីបង្កើតរដ្ឋាភិបាលឯក ភាពមួយប៉ុណ្ណោះ។
លោក Smail Chergui បានលើកច្បាស់ថា ដំណោះស្រាយ យោធានាបច្ចុប្បន្នគឺមិន
គួរឲ្យជឿទុកចិត្តឡើយ ហើយអាចបណ្ដាលឲ្យស្ថានភាព កាន់តែស្មុគស្មាញថែម
ទៀត។ហេតុនេះហើយ ថ្នាក់ដឹកនាំ AU បានសំរេចបង្កើតក្រុម ទាក់ទងពិសេស
អំពីលីប៊ី សំដៅជួយឧបត្ថម្ភសំរាប់ការខំប្រឹងប្រែងនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ