សម្ព័ន្ធមិត្តអារ៉ាប់ដណ្តើមយកបានប្រជុំកោះយុទ្ធសាស្រ្តយវិញពីពួកឧទ្ទាមHouthi

(VOVworld)-នាថ្ងៃទី១០ធ្នូ សម្ព័ន្ធមិត្តនៃបណ្តាប្រទេស អារ៉ាប់ដឹកនាំដោយ អារ៉ាប៊ី
សាអូឌីត បានឲ្យដឹងថា កងកម្លាំងចំណុះសម្ព័ន្ធមិត្តដណ្តើមយកបានការត្រួតត្រា
ប្រជុំកោះ Hanish របស់យេម៉ែននៅសមុទ្រក្រហមវិញពីពួកឧទ្ទាម Houthi។ ប្រជុំកោះ
នេះស្ថិតលើខ្សែផ្លូវសមុទ្រដ៏សំខាន់នៅសមុទ្រក្រហម និងត្រូវបាន ចាត់ទុកជាកន្លែង
ដែលពួកឧទ្ទាម Houthi កំពុងរក្សាទុកនិងដឹកជញ្ជូនសព្វាវុធ ចូលប្រទេសយេម៉ែន។​តាមស្ថានីយ៍ទូរទស្សន៍ជាតិអារ៉ាប៊ីសាអូឌីត សម្ព័ន្ធអារ៉ាប់ បានប្រកាសថា កងកម្លាំង
របស់ខ្លួនបានរំដោះ Greater Hanish ជាកោះធំបំផុត មួយនៅប្រជុំកោះ Hanish ។ ក្នុង
ពេលជាមួយគ្នានោះ ប្រភពព័ត៌មានតំបន់បាន ​ឲ្យដឹងថា នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ
ប្រជុំកោះនេះជា គោលដៅបាញ់ផ្លោងរបស់ សម្ព័ន្ធអារ៉ាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ