សម្ព័ន្ធសមាគមភូមិរបរវៀតណាមរៀបចំមហាសន្និបាតលើកទី ៤

(VOVWORLD) -សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានរៀបចំគោលដៅជំរុញឲ្យសម្ព័ន្ធសមាគមអភិវឌ្ឍន៍ដោយចីរភាព ហើយក្លាយទៅជាដំបូលរួមនៃភូមិរបរវៀតណាម ព្រមទាំងជាអាស័យដ្ឋានគួរឲ្យជឿទុកចិត្តរបស់សមជិកនីមួយៗ។
សម្ព័ន្ធសមាគមភូមិរបរវៀតណាមរៀបចំមហាសន្និបាតលើកទី ៤  - ảnh 1ទិដ្ឋភាពមហាសន្និបាត (Ngoc Anh / VOV5) 

នាថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានរៀបចំមហាសន្និបាតលើកទី ៤ អាណត្តិ ២០១៨ - ២០២៣។ លោក Luu Duy Dan ត្រូបានបោះឆ្នោតជ្រើសតាំងជាប្រធានសម្ព័ន្ធសមាគមភូមិរបរវៀតណាម នីតិកាលទី ៤ អាណត្តិ ២០១៨ - ២០២៣ សារជាថ្មី។

នៅក្នុងមហាសន្និបាតនេះ សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានរៀបចំគោលដៅជំរុញឲ្យសម្ព័ន្ធសមាគមអភិវឌ្ឍន៍ដោយចីរភាព ហើយក្លាយទៅជាដំបូលរួមនៃភូមិរបរវៀតណាម ព្រមទាំងជាអាស័យដ្ឋានគួរឲ្យជឿទុកចិត្តរបស់សមជិកនីមួយៗ។ សម្ព័ន្ធសមាគមភូមិរបរនឹងអនុវត្តន៍គោលដៅតភ្ជាប់សហគមន៍ភូមិរបរ អភិរក្ស និងអភិវឌ្ឍន៍ទេសចរណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ