សម្ព័នភាពកងទ័ពអារ៉ាប៊ីបានទប់ស្កាត់ឧបាយកលវាយប្រហារលើអារ៉ា ប៊ីសាអូឌីត

(VOVWORLD) -  សម្ព័ន្ធអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រយុទ្ធប្រឆាំង ក្រុមឧទ្ទាម ឥស្លាម Houthi នៅ ប្រទេសយេម៉ែន បានទប់ស្កាត់ ឧបាយកលវាយប្រហារលើ អារ៉ាប៊ីសាអូឌីតដោយប្រើកាណូចំនួន២ ដឹកជញ្ជូន គ្រាប់បែកផ្ទុះដោយបញ្ជា ពីឆ្ងាយសំដៅលើកំពង់ផែ Jizan នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

អ្នកនាំពាក្យ របស់សម្ព័ន្ធភាពកងទ័ព លោក Turki Al Malki បានលើកច្បាស់ថា ហេតុការ ណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា។ កងនាវាយោធា អារ៉ាប៊ីសាអូឌីតបានរកឃើញកាណួដឹកគ្រប់បែកផ្ទុះដែលត្រូវបានបញ្ជាពីឆ្ងាយ បានឆ្ពោះទៅកាន់កំពង់ផែ Jizan ហើយ កងទ័ពជើងទឹកប្រទេសនេះបានទប់ស្កាត់ និងបំផ្លាញកាណូទាំងពីរតែម្តង។

គួរបញ្ជាក់ថាអារ៉ាប់ប៊ីសាអូឌីតបានអះអាងថាក្រុមឧទ្ទាមឥស្លាម Houthi បាន ឈរពីក្រោយខ្នងនៃការវាយប្រហារនេះ។ ម្យ៉ាងវិញទៀត ក្រុមឧទ្ទាមឥស្លាម Houthi ធ្លាប់ប្រកាសថា ការវាយប្រហាររបស់ក្រុមនេះ សំដៅលើប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសនៅប្រទេស យេម៉ែនដោយសារសម្ព័នភាពកងទ័ពអារ៉ាប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ