សម័យប្រជុំបណ្តាមន្ត្រីជាន់ខ្ពស់ SOM មុនកិច្ចប្រជុំ GMS6

(VOVWORLD) -នាថ្ងៃ ទី២៩ ខែមិនា នៅរដ្ឋធានីហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ កំពូលស្តីពី សហប្រតិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយលើកទី៦ (GMS6) បាន ប្រព្រឹត្តទៅសម័យប្រជុំ បណ្តា មន្ត្រីកំពូល (SOM)។
សម័យប្រជុំបណ្តាមន្ត្រីជាន់ខ្ពស់ SOM មុនកិច្ចប្រជុំ GMS6 - ảnh 1 សម័យប្រជុំបណ្តាមន្ត្រីជាន់ខ្ពស់ SOM មុនកិច្ចប្រជុំ GMS6

ក្នុងសម័យប្រជុំនេះ សមាជិកតំណាងបានត្រួតពិនិត្យលើកចុងក្រោយអំពី ប្រធានបទដែលពាក់ព័ន្ធនានាដើម្បីយកមក ពិគ្រោះយោបល់ក្នុងកិច្ចប្រជុំ GMS6 ព្រមទាំងពិចារណាអំពីសកម្មភាពនៃសម័យប្រជុំពេញអង្គ GMS6 និង សម័យ ប្រជុំក្រុមប្រឹក្សាអាជីវកម្មនៃកិច្ចប្រជុំកំពូលស្តីពីសហប្រតិបត្តិការមហាអនុ តំបន់មេគង្គផងដែរ។

ក្នុងរសៀលថ្ងៃដដែលនេះ  ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូល ស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ក៏ប្រព្រឹត្តទៅ កិច្ចប្រុំបណ្តាមន្ត្រីជាន់ខ្ពស់ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ