សម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - រាល់ខ្លឹមសារដែលរដ្ឋសភាបានស្នើរត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ពេញលេញ រួមទាំងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាកម្មសិទ្ធត្រួតគ្នា និងវិនិយោគត្រួតគ្នាក្នុងប្រព័ន្ធស្ថាប័នឥណទាន។
សម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៨ កញ្ញា នៅទីក្រុងហាណូយ ក្នុងសម័យប្រជុំលើកទី ២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យរបាយការណ៍បូកសរុបខ្លឹមសារត្រួតពិនិត្យអំពីការអនុវត្តសេចក្តីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភានីតិកាលទី ១៤ ស្ដីពីការឃ្លាំមើលប្រធានបទ និងសួរដេញដោល។

អញ្ជើញបង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់របស់ស្ថាប័នរដ្ឋសភាអំពីវិស័យធនាគារ អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thuy Ngan បានឲ្យដឹងថា៖ រាល់ខ្លឹមសារដែលរដ្ឋសភាបានស្នើរត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ពេញលេញ រួមទាំងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាកម្មសិទ្ធត្រួតគ្នា និងវិនិយោគត្រួតគ្នាក្នុងប្រព័ន្ធស្ថាប័នឥណទាន។ លទ្ធផលនៃការដោះស្រាយបំណុលអាក្រក់ទទួលបានលទ្ធផលវិជ្ជមាន។ ឥណទានមានកំណើនសមស្រប ហើយគុណភាពឥណទានត្រូវបានកែលម្អ។

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ រដ្ឋាភិបាលនឹងផ្តោតសំខាន់លើការដោះស្រាយការលំបាក និងឧបសគ្គនានាក្នុងដែនសមត្ថកិច្ច។ ទាក់ទិននឹងវិស័យធនាគារ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នឹងផ្ដោតសំខាន់លើការបង្កលក្ខណៈងាយស្រួលដល់អង្គការ និងបុគ្គលនានាទទួលបានប្រភពទុននិងលើកកម្ពស់ផលិតកម្ម និងអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ