សម័យប្រជុំលើកទី​ ៣ រដ្ឋសភាចិននីតិកាលទី​ ១៣ ត្រូវបានបិទបញ្ចប់

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែឧសភា នៅសាលប្រជុំនៃមហាវិមានប្រជាជនចិននៅទីក្រុងប៉េកាំង សម័យប្រជុំលើកទី ៣ សភាតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន នីតិកាលទី ១៣ ត្រូវបានបិទបញ្ចប់ប្រកដោយជោគជ័យក្រោយរយៈពេល ១ សប្តាហ៍ធ្វើការ។
សម័យប្រជុំលើកទី​ ៣ រដ្ឋសភាចិននីតិកាលទី​ ១៣ ត្រូវបានបិទបញ្ចប់ - ảnh 1 សម័យប្រជុំលើកទី ៣ រដ្ឋសភាចិននីតិកាលទី ១៣ ត្រូវបានបិទបញ្ចប់ (រូបថត៖ TTXVN)

នៅក្នុងសម័យបិទបញ្ចប់នេះ សមា ជិក សមាជិការសភាបានអនុម័តលើអនុក្រឹត្យ ក្រមច្បាប់ និងសេចក្ដីសម្រេចចិត្តដ៏សំខាន់ៗ មួយចំនួន ដែលក្នុងនោះគួរឲ្យកត់សម្គាល់បំផុត គឺសេចក្ដីសម្រេចចិត្ត ស្ដីពីការសុក្រឹតរបបច្បាប់ និងយន្តការអនុ វត្តន៍កិច្ចការពារសន្តិសុខជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង។

អញ្ជើញថ្លែងបិទសម័យប្រជុំនេះ លោក Li Zhanshu ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បាន សង្តត់ធ្ងន់ថា នេះគឺជាការងារដ៏សំខាន់មួយ ដើម្បីជ្រួតជ្រាបនូវស្មារតីនៃសន្និបាតមជ្ឈឹមលើកទី ៤ របស់បក្សកុម្មុយនិស្តចិនដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការ “ប្រទេសមួយរបបពីរ” ឲ្យស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានរបស់ហុងកុង។

បន្ទាប់ពីសេចក្ដីសម្រេចចិត្តនេះត្រូវបានអនុម័តនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិននឹងបានប្រគល់សិទ្ធិតាក់តែងច្បាប់ថ្មី ស្ដីអំពីសន្តិសុខជាតិនៅហុងកុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ