សម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បានប្រារព្ធឡើង
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (Image: Vietnamplus) |
(VOVworld) – នាព្រឹកថ្ងៃទី ២១ តុលា សម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣ បានប្រារព្ធឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលនិងរណសរ្សិមាតុភូមិ
វៀតណាម។ ថ្លែងមតិក្នុងពិធីប្រារព្ធនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានសង្កត់ធ្ងន់ថា៖ នេះគឺជាសម័យប្រជុំសំខាន់ពិសេស។ ស្តីពីបណ្ដា
ខ្លឹមសារ នៃសម័យប្រជុំលើកនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹង
ថា៖
“ក្នុងសម័យប្រជុំលើកនេះរដ្ឋសភានឹងពិនិត្យមើលនិងអនុម័តលើបណ្ដាខ្លឹមសារ
សំខាន់ៗ ដូចតទៅ។ ទី ១ គឺ ការអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ ដើម្បីការអនុម័តលើពង្រាងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញទទួលបានលទ្ធផល
ខ្ពស់ ធានាប្រជាធិបតេយ្យឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនរដ្ឋសភានឹង
លៃទុកពេលវេលាសមស្របសំរាប់ការពិភាក្សាស្តីពីបញ្ហានេះតទៅទៀត។ ទី ២
គឺ ការអនុម័តលើពង្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) សំដៅឆ្លើយនឹងតម្រូវការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងគោលបំណងរបស់ប្រជាជន។ ទី ៣ គឺ រដ្ឋសភានឹង
ពិនិត្យមើលលើរបាយការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្តផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមថវិការរដ្ឋឆ្នាំ ២០១៣ សម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងសេចក្តីព្រាងថវិការរដ្ឋឆ្នាំ ២០១៤ ការអនុវត្តគំរោងការណ៌មេស្តីពីការ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ជាដើម។ ទី ៤ គឺ រដ្ឋសភានឹងអនុម័តលើការ
តែងតាំងដំណែងមួយចំនួនក្នុងរដ្ឋាភិបាលនិងរដ្ឋសភា ហើយពិនិត្យមើលបញ្ហា
សំខាន់មួយចំនួនទៀត។”
ក៏ក្នុងពិធីបើកសម័យប្រជុំនេះដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Tan Dung បានឡើងរាយការណ៍របាយការណ៍អំពីលទ្ធផលនៃការអនុវត្ត
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៣ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
ឆ្នាំ ២០១៤ ស្ថានភាព អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាល
២០១១-២០១៥។
នាព្រឹកថ្ងៃដ៏ដែល ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចលោក Nguyen Van Giau បានអានរបាយការណ៍ស្ដីពីការត្រួតពិនិត្យវាយតំលៃលទ្ធផលអនុវត្តសេចក្តីសំរេចចិត្តនៃរដ្ឋសភាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣និងរយៈពេល៣ឆ្នាំ ២០១១-២០១៣ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤។
ក៏ក្នុងព្រឹកថ្ងៃដ៏ដែល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រីលោក Nguyen Thien Nhan បានថ្លែងរបាយការណ៍ “បូកសរុបមតិសំណើររបស់អ្នកបោះឆ្នោតនិងប្រជាជន” នៅរដ្ឋសភាផងដែរ។ ក្នុងពិធីធ្វើការនារសៀលថ្ងៃទី២១តុលា បណ្ដាដំណាងបានពិភាក្សាអំពីពង្រាងច្បាប់ការងារធ្វើ។ តាមរបៀបវារៈ នាព្រឹកថ្ងៃទី២២តុលា រដ្ឋសភានឹងស្ដាប់របាយការណ៍បកស្រាយប្រមូលមតិសមាជិកសភានិងមតិរបស់ប្រជាជនអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងរបាយការណ៍ពង្រាងសេចក្តីសំរេចចិត្តអំពីការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ (ធ្វើវិសោធនកម្មឆ្នាំ២០១៣) របាយការណ៍អំពីការងារបង្កប្រយុទ្ធប្រឆាំងអំពើរពុះរលួយឆ្នាំ២០១៣៕