សម័យប្រជុំលើកទី ៩ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកនា
ព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ ជាមួយបណ្ដាខ្លឹមសារអំពីការវាយតំលៃ លទ្ធផលនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ និងត្រៀមរៀបចំ របៀបវារៈឲ្យសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣។ ធ្វើអាធិបតីសម័យប្រជុំ
លើកទី ៩ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចាត់ទុកថា៖
“ជោគជ័យធំជាទីបំផុតរបស់សម័យប្រជុំកន្លងទៅគឺជាប្រជាជនយល់ថា៖ រដ្ឋសភា
រដ្ឋាភិបាល កំពុងធ្វើសកម្មភាពមានប្រកបដោយប្រសិទ្ធភាព តាមរយៈការដែល សមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត។សកម្មភាពនេះបានបង្កើត
ជំនឿជឿជាក់សំរាប់ប្រជាជន។ ពីព្រោះ ការងារកសាងច្បាប់ ការអនុម័ត្តលើ
សេចក្តីសម្រេចចិត្តស្តីពីសេដ្ឋកិច្ចសង្គមច្បាប់គឺសំខាន់ណាស់។ នេះគឺជាស្មារតី
របស់សម័យប្រជុំលើកទី ៤។”
អំពីសម័យប្រជុំលើកទី ៤ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
នេះ គឺជាសម័យប្រជុំ ដែលប្រព្រឹត្តទៅនាចុងឆ្នាំ ២០១២ ដូច្នេះ យើងត្រូវផ្អែកតាម ស្ថានភាពក្នុងប្រទេស អន្តរជាតិ ដើម្បីយើងមានការវាយតំលៃប្រាកដអំពីលទ្ធផល
ក្រោយរយៈពេល ២ ឆ្នាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ
ក្នុងដំណាក់ កាល ២០១០-២០១៥៕
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (Image: Internet) |