សម័យប្រជុំលើកទី១រដ្ឋសភាកម្ពុជានីតិកាលទី៦បានប្រារព្ធជាផ្លូវការ

(VOVWORLD) - ពិធីបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភាកម្ពុជា នីតិកាលទី៦បានប្រារព្ធនាព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ ២០១៨នៅរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះ មហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សម័យប្រជុំលើកទី១រដ្ឋសភាកម្ពុជានីតិកាលទី៦បានប្រារព្ធជាផ្លូវការ - ảnh 1ទិដ្ឋភាពនៃពិធីនបើកសម័យប្រជុំលើកទី១រដ្ឋសភាកម្ពុជានីតិកាលទី៦ (រូបថតៈ Van Do/VOV5)

អញ្ជើញមានព្រះបន្ទូលក្នុងសម័យប្រជុំ ព្រះមហាក្សត្រ ព្រះអង្គបានអំពាវនាវឲ្យតំណាងរាស្ត្រទាំងអស់ស្មោះត្រង់ជាមួយប្រទេសជាតិ គោរពច្បាប់ជាចម្បង បម្រើប្រជាជនអស់ ពីចិត្ត និងសក្តិសមនឹងការជឿទុកចិត្តរបស់របស់ប្រជាជនកម្ពុជាគ្រប់រូប។ ព្រះមហាក្សត្រមានព្រះបន្ទូលថា៖ “រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ បំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជាដ៏រឹងមាំ និងជឿន លឿន។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាពនិងកម្រិតវិជ្ជារបស់ខ្លួន”។

ក៏នាព្រឹកថ្ងៃដដែល ក្រោមអធិបតីភាពរបស់លោក ហេង សំរិន អតីតប្រធានរដ្ឋសភាកម្ពុជា នីតិកាលទី៥ អង្គប្រជុំបានអនុម័តលើបញ្ជីឈ្មោះតំណាងរាស្ត្រទាំង ១២៥រូបនិង បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។ លុះនៅពេលរសៀល តំណាងរាស្ត្រទាំង១២៥ រូប នឹងចូលទៅកាន់ព្រះបរមរាជវាំងដើម្បីធ្វើពិធីសច្ចាប្រ ណិធាននៅចំពោះព្រះភក្រ្តមហាក្សត្រ នរោត្តម សីហមុនី មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ