សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានប្រារព្ធឡើងនាថ្ងៃទី១២សីហា។
(VOV) /  
|
សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានប្រារព្ធឡើង នាថ្ងៃទី១២សីហា។ (vov.vn)
|
VOV-តាមការគ្រោងទុកជាមុន នៅសម័យប្រជុំលើកទី២០ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២២សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងផ្ដល់មតិចំពោះគំរោងច្បាប់ចំនួន៦។ គំរោងច្បាប់ចំនួន៦រួមមាន គំរោង
ច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចរាចរផ្លូវទឹកក្នុងប្រទេសជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏ផ្ដល់មតិទៅក្នុងពង្រាងបណ្ដាអនុក្រិដ្ឋអំពីការអាជីវកម្មល្បែង
ស៊ីសងប្រណាំងសេះ ប្រណាំងឆ្កែនិងបាល់ទាត់អន្តរជាតិ អនុក្រិដ្ឋអំពីសកម្មភាព
អាជីវកម្ម Casino ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានស្ដាប់ក្រុមឃ្លាំមើលរាយការណ៍អំពីការអនុវត្តគោលនយោបាយច្បាប់អំពិការធានាគុណភាពនិងកម្មវិធី
សៀវភៅបង្រៀន។ នៅសម័យប្រជុំលើកទី២០នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នឹងផ្ដល់មតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ អនុវត្តការសួរដេញដោលនិងឆ្លើយសំនួរដេញដោលផងដែរ៕
-VOV