សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក

សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក - ảnh 1
សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក (VOV)

        Vovworld-សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​
វៀតណាមបានបើកជាផ្លូវការនាព្រឹកថ្ងៃទី២២ធ្នូនៅទីក្រុងហាណូយ។ ក្នុងរយៈ
​ពេល២ថ្ងៃធ្វើការ (ទី២២និង២៣ធ្នូ) បណ្ដាដំណាងនឹងអនុម័តលើអាជ្ញាដោះ​ស្រាយ
​រដ្ឋបាលចំពោះរាល់អំពើររារាំងសកម្មភាពកាត់ក្តីរបស់តុលាការប្រជាជន ពិភាគ្សា
និងឯកភាពមតិអំពីបញ្ហាធំៗ ដែលមានមតិខុសគ្នានៃគំរោងច្បាប់​សវនកម្មរដ្ឋ
(វិសោធនកម្ម) គំរោងច្បាប់ផ្សព្វផ្សាយឯកសារច្បាប់ គំរោងច្បាប់​រណសិរ្សមាតុភូមិ
វៀតណាម(វិសោធនកម្ម)និងគំរោងច្បាប់រដ្ឋបវេណី​(វិសោធនកម្ម)។ ក៏នៅសម័យ
ប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​នឹង​អនុម័តលើរបៀបវារៈសកម្មភាព
កិច្ចការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិឆ្នាំ២០១៥នៃស្ថាប័នរដ្ឋសភាវាយ
តំលៃលទ្ធផលសម័យប្រជុំលើកទី៨​និងផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យសម័យប្រជុំ
លើកទី៩រដ្ឋសភានីតិកាលទី​១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ