សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម

(VOVWORLD) - បន្តសម័យប្រជុំលើកទី៧ រដ្ឋសភាវៀត ណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២២ ខែឧសភា អង្គប្រជុំបានពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋឆ្នាំ ២០១៨; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋប៉ុន្មានខែដើមឆ្នាំ ២០១៩និងការទូទាត់ថវិការដ្ឋឆ្នាំ ២០១៧ ផងដែរ។

សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម - ảnh 1សមាជិការសភា លោកស្រី Tran Thi Quoc Khanh អញ្ជើញថ្លែងមតិក្នុងសម័យប្រចុំ 

យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ក្នុងរយៈពេល៤ខែកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យម (CPI) ក្នុងរយៈពេល ៤ ខែ បានកើនឡើង ២,៧១% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ កំណើនសេដ្ឋកិច្ចក្នុង (GDP) ក្នុងត្រីមាសទី១ ទទួលបាន ៦,៧៩%។ ម៉ាក្រូសេដ្ឋកិច្ចស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង។ ប្រការនេះ បានបង្កើតបរិយាកាសដ៏សប្បាយរីករាយនៅក្នុងសង្គមទាំងមូល រួមចំណែកពង្រឹងទំនុកចិត្តក្នុងប្រជាជន ក្នុងសហគមន៍សហគ្រាស រួមទាំងវិនិយោគិនទាំងក្នុងនិងក្រៅបរទេស។

សមាជិការសភា លោកស្រី Tran Thi  Quoc Khanh បានលើកមតិថា៖ “ជាទូទៅយើងខ្ញុំយល់ស្របនូវខ្លឹមសារជាច្រើនក្នុងរបាយការណ៍ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញារបស់រដ្ឋាភិបាលតាំងពីដើមឆ្នាំមក ដែលតាមរយៈវិធានការជាច្រើន បានជំរុញល្បឿនអនុវត្តន៍ភារកិច្ចផងដែរ។ យើងក៏ត្រូវតែមើលឃើញយ៉ាងច្បាស់ថា តាំងពីដើមឆ្នាំមក ការធ្វើកំណែទម្រង់បែបបទរដ្ឋបាលបានរី កសាយភាយពីមជ្ឈិមទៅ ដល់មូលដ្ឋាន។ ទាំងអស់នេះបាននាំមកនូវផលវិជ្ជមានជាច្រើន”។

ដោយស្រុះចិត្តគំនិតជាមួយរបាយការណ៍របស់រដ្ឋាភិបាល សមាជិកសភាលោក Hoang Van Cuong បានលើកឡើងថា៖ រួមជាមួយការចូលរួមរបស់វៀតណាមក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងសកលនោះ នឹងក្លាយទៅជាកម្លាំងចលករដើម្បីជួយសេដ្ឋកិច្ចវៀតណាម បន្តទទួលបានផ្លែផ្កាក្នុងឆ្នាំ ២០១៩នេះ និង សម្រេចបាននូវគោលដៅដែលបានដាក់ចេញ។ លោក Hoang Van Cuong មានប្រសាស ន៍ថា៖“ខ្ញុំយល់ស្របជាមួយរដ្ឋាភិបាល នៅពេលដែលបានកំណត់ទិសដៅដើម្បីជំរុញការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន។ តាមពិតទៅ បញ្ហានេះមិនសូវបានលើកឡើងដែរ ហើយយើងត្រឹមតែចាត់ទុកថា សេដ្ឋកិច្ចឯកជនជាសសរស្តម្ភសម្រាប់កំណើនប៉ុណ្ណោះ ប៉ុន្ដែការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជ នអាចបង្កើតសង្វាក់តម្លៃនិងកំណើនថ្មីដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ តាមទស្សនៈរបស់ខ្ញុំ វាចាំបាច់ត្រូវមានដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន”

នៅក្នុងសម័យប្រជុំពេលរសៀល អង្គប្រជុំនឹងផ្ទៀងស្តាប់ នូវរបាយការណ៍បកស្រាយ ទទួលយកមតិ និងកែសម្រួលនូវគម្រោងច្បាប់ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) និងការពិភាក្សាអំពីខ្លឹមសារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ