សម័យប្រជុំវិសាមញ្ញលើកទី៨ រដ្ឋសភានីតិកាលទី១៥ សម្រេចបានខ្លឹមសារដែលបានដាក់ចេញ

(VOVWORLD) - បន្ទាប់ពីមួយថ្ងៃធ្វើការប្រកបដោយប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ សម័យប្រជុំវិសាមញ្ញលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ នៅទីក្រុងហាណូយ បានបញ្ចប់កម្មវិធីដែលបានដាក់ចេញ។

សម័យប្រជុំវិសាមញ្ញលើកទី៨ រដ្ឋសភានីតិកាលទី១៥ សម្រេចបានខ្លឹមសារដែលបានដាក់ចេញ - ảnh 1ប្រធានតុលាការប្រជាជនកំពូលសម្រាប់អាណត្តិ ២០២១-២០២៦ លោក Le Minh Tri បានស្បថចូលកាន់តំណែង (រូបថត៖ quochoi.vn)

ក្នុងសុន្ទរកថាបិទ ប្រធានរដ្ឋសភា លោក Tran Thanh Man បានចាត់ទុកថា តាមកម្មវិធី និងខ្លឹមសារនៃសម័យប្រជុំ ការងារបុគ្គលិកបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ សម្រេចបាននូវមតិឯកភាពខ្ពស់របស់គណៈប្រតិភូរដ្ឋសភា។  រដ្ឋសភាបានបញ្ឈប់ពីតំណែងជាប្រធានតុលាការប្រជាជនកំពូល និងបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការតែងតាំងលោក Nguyen Hoa Binh ឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១ - ២០២៦។ រដ្ឋ សភាបានបញ្ឈប់ពីតំណែងជាប្រធានអយ្យការប្រជាជនកំពូលចំពោះលោក Le Minh Tri ដើម្បីតែងតាំងលោកកាន់តំណែងប្រធានតុលាការប្រជាជនកំពូល តាមសំណើរបស់ប្រធានរដ្ឋ។ រដ្ឋសភាបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចំពោះការបញ្ឈប់ពីមុខតំណែងឧបនាយករដ្ឋមន្ត្រីរបស់លោក Tran Luu Quang   ដោយសារតែលោកត្រូវបានការិយាល័យតែងតាំងឲ្យកាន់តំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម។ បោះឆ្នោតជ្រើសតាំងលោក Nguyen Huy Tien ឲ្យកាន់តំណែងជាប្រធានអយ្យការប្រជាជនកំពូលតាមសំណើរបស់ប្រធានរដ្ឋ។ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចបន្ថែមចំនួនឧបនាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី១៥ មានឧបនាយករដ្ឋមន្ត្រីចំនួន ៥រូប។ អនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការតែងតាំងលោក Ho Duc Phoc ជាឧបនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១ - ២០២៦; រដ្ឋសភាបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីដើម្បីតែងតាំងលោក Bui Thanh Son ជាឧបនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១ - ២០២៦; ជាមួយគ្នានេះ លោកបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។ រដ្ឋសភាបានអនុម័ត លើសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការតែងតាំងលោក Do Duc Duy ជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោក Nguyen Hai Ninh ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រាប់អាណត្តិ២០២១ - ២០២៦។ រដ្ឋសភាបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រី ដើម្បីដកហូតតំណែងឧបនាយករដ្ឋមន្ត្រីសម្រាប់លោក Le Minh Khai  និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh ដោយបញ្ជប់ពីការងារ។ រដ្ឋសភាបានដកហូតតួនាទីសមាជិកសភានីតិកាលទី ១៥ សម្រាប់លោក Le Thanh Van។

ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “យើងជឿថា ក្រោមការដឹកនាំរបស់បក្ស; ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិត និងគ្រប់វិស័យ; ដោយមានសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល សហគមន៍ ធុរកិច្ចនិងបងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេសនោះ ពិតណាស់ថា ប្រទេសជាតិនឹងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងខ្ពស់បំផុត ធានាការពារជាតិ និងសន្តិសុខ កិច្ចការបរទេស និងការទប់ស្កាត់អំពើពុករលួយ និងភាពអវិជ្ជមានក្នុងឆ្នាំ២០២៤។ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤"

ប្រតិកម្មទៅវិញ

ផ្សេងៗ