សម័យសួរដេញដោលគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ម្ចាស់ឆ្នោតនិងប្រជាជនមានជំនឿលើការផ្លាស់ប្តូរថ្មីសកម្មភាពឃ្លាំមើល

(VOVWORLD) - សម័យសួរដេញដោលនេះបានធ្វើឡើងដោយផ្ទាល់នៅបន្ទប់ប្រជុំ Dien Hong និងបានតភ្ជាប់តាមរយៈទូរទស្សន៍ អនឡាញជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។

សម័យសួរដេញដោលគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ម្ចាស់ឆ្នោតនិងប្រជាជនមានជំនឿលើការផ្លាស់ប្តូរថ្មីសកម្មភាពឃ្លាំមើល - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកសម័យសួរដេញដោល (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៦ មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុវត្តន៍សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភាចំពោះសមាជិករដ្ឋាភិបាលចំនួនពីររូប រួមមាន៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha។ សម័យសួរដេញដោលនេះបានធ្វើឡើងដោយផ្ទាល់នៅបន្ទប់ប្រជុំ Dien Hong និងបានតភ្ជាប់តាមរយៈទូរទស្សន៍ អនឡាញជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។

ថ្លែងមតិបើកសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា សម័យប្រជុំសួរដេញដោលគឺជាមូលដ្ឋានសំខាន់សម្រាប់ម្ចាស់ឆ្នោត និងប្រជាជនមានជំនឿទៅលើការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងមានបទពិសោធន៍រឹងមាំដើម្បីបន្តរៀបចំសម័យសួរដេញដោលនៅតាមបណ្តាកិច្ចប្រជុំជាបន្តបន្ទាប់។

“ទាំងអស់នេះគឺជាខ្លឹមសារសួរដេញដោលដែលមានវិសាលភាពធំទូលាយ ជះឥទ្ធិពលនិងមាន ផលប៉ះពាល់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសនិងជីវភាពរស់នៅរបស់ប្រជាជន។ ការគ្រប់គ្រងរដ្ឋមិនត្រឹមតែផ្តោតទៅលើក្រសួងពីរដែលបានរៀបរាប់ខាងលើប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងទៅនឹងក្រសួងពាក់ព័ន្ធផ្សេងទៀតផងដែរ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃសម័យប្រជុំសួរដេញដោល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យប្រតិភូសិក្សាដោយប្រុងប្រយ័ត្ន ក្រុមសំណួរនីមួយៗគួរតែផ្តោតលើបញ្ហាចំនួន ២។ ទី១ គឺទាក់ទងនឹងការអនុវត្តដំណោះស្រាយដែលរដ្ឋសភាបានចេញផ្សាយ។ ទី២ គឺការអនុវត្តនូវអ្វីដែលថ្មី បញ្ហាកើតឡើងជាបន្ទាន់និងបច្ចុប្បន្ន ដែលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននិងសកម្មភាពរបស់សហគ្រាស។ ផ្អែកលើមូលដ្ឋាននោះ ដាក់ចេញសំណួរដែលឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវបញ្ហាក្នុងវិសាលភាពសួរដេញដោល”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជឿជាក់ថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈប្រតិភូរដ្ឋសភនិងសមាជិករដ្ឋាភិបាលនឹងបង្កើតសម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរប្រកបដោយភាពរស់រវើក និងជោគជ័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍និងការរំពឹងទុកជាច្រើនរបស់អ្នកបោះឆ្នោតទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ