សម្រេច​គម្តោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ក្នុង​ឱកាស​ខួប​លើក​ទី​ ៧៩​ នៃ​បដិវត្ត​ខែសីហា និង​ទិវា​បុណ្យ​​ជាតិទី២ ខែកញ្ញា

(VOVWORLD) - នារសៀលថ្ងៃទី ២២ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាន ស្តីពីការអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ (Pho Noi, Hung Yen ដល់ Quang Trach, Quang Binh) ឆ្លងកាត់ខេត្ត Thanh Hoa, Nghe An និង Ha Tinh។

គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ សៀគ្វី ៣ Quang Trach - Pho Noi មានអត្ថន័យយ៉ាងសំខាន់ពិសេសក្នុងការបង្កើនសមត្ថភាពបញ្ជូនអគ្គីសនីនៃប្រព័ន្ធថាមពលជាតិ ធានានូវការផ្គត់ផ្គង់ថាមពលប្រកបដោយភាពម្ចាស់ការ និងតុល្យភាពរវាងតំបន់នានា និងធានាសន្តិសុខថាមពលជាតិ (ជាមួយនឹងការបញ្ជូនសៀគ្វីពីរ ដែលមានសមត្ថភាពបញ្ជូនអគ្គីសនីប្រហែល ២.៤០០ មេហ្គាវ៉ាត់ បង្កើនការផ្គត់ផ្គង់ថាមពលសម្រាប់តំបន់ភាគខាងជើងនៅឆ្នាំ ២០២៤ និងឆ្នាំបន្ទាប់) ។

សម្រេច​គម្តោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ក្នុង​ឱកាស​ខួប​លើក​ទី​ ៧៩​ នៃ​បដិវត្ត​ខែសីហា និង​ទិវា​បុណ្យ​​ជាតិទី២ ខែកញ្ញា - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣។ រូបថត៖ Duong Giang/TTXVN

នៅចុងបញ្ចប់នៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀឲគ្វី ៣ Quang Trach - Pho Noi គឺជាគម្រោងដ៏សំខាន់ ចំពោះសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ និងសុខុមាលភាពសង្គមនៅតាមមូលដ្ឋានដែលគម្រោងឆ្លងកាត់។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើដល់ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង សម្រេចគម្រោងនេះ ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ទី ២ ខែកញ្ញា (១៩៤៥ - ២០២៤)។ នាយករដ្ឋមន្ត្រីបានស្នើរដល់អង្គភាពសំណង់ត្រូវសាងសង់ឲ្យកាន់តែលឿន  សម្របសម្រួលឲ្យកាន់តែជិតស្និទ្ធរវាងកម្លាំង ថ្នាក់ និងផ្នែកលើការដ្ឋានសំណង់ ជំរុញការសាងសង់គម្រោង ធានាគុណភាព និងសុវត្ថិភាពការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ