សម្របសម្រួលការចេញទិដ្ឋាការនិងពន្យារពេលការអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋបរទេសដែលស្នាក់វៀតណាមដោយរងផលប៉ះពាល់នៃជំងឺរាតត្បាត

(VOVWORLD) -  នាថ្ងៃទី ១ ខែមេសា  នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងនគរបាលវៀតណាមបានចេញផ្សាយសេចក្តីណែនាំស្ដីពីការជួយសម្រួលអំពីបែបទផ្ដល់ទិដ្ឋាការ ការពន្យារពេលស្នាក់នៅជាបណ្តោះអាសន្នដល់ពលរដ្ឋបរទេសកំពុងស្នាក់នៅវៀតណាមដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលមិនទាន់បាន វិលប្រឡប់ទៅស្រុកខ្លួនវិញ។

សម្របសម្រួលការចេញទិដ្ឋាការនិងពន្យារពេលការអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋបរទេសដែលស្នាក់វៀតណាមដោយរងផលប៉ះពាល់នៃជំងឺរាតត្បាត - ảnh 1វៀតណាមជួយសម្របសម្រួលការចេញទិដ្ឋាការនិងពន្យារពេលការអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋបរទេសដែលស្នាក់វៀតណាមដោយរងផលប៉ះពាល់នៃជំងឺរាតត្បាត 

អាស្រ័យហេតុនេះ ពលរដ្ឋបរទេសដែលចូលវៀតណាម តាមរយៈការលើកលែងទិដ្ឋាការ ឬ ចូលវៀតណាមតាមរយៈទិដ្ឋាការទេសចរណ៍(រួមទាំងទិដ្ឋាការអេឡិចត្រូនិច) ដែលផុតកំណត់ទីលំនៅបណ្តោះអាសន្ន ប៉ុន្តែគ្មានស្ថាប័នណាធានារ៉ាប់រ៉ង ឬមិនទាន់ចេញពីវៀតណាមដោយសារមូលហេតុស័ត្យានុម័តណាមួយ គឺអាចស្នើឲ្យស្ថានទូតឬស្ថានអគ្គស្ថានកុងស៊ុល ដើម្បីបំពេញបែបបទធានារ៉ាប់រ៉ងពន្យារពេលស្នាក់នៅជាបណ្តោះអាសន្ន (មិនហួសពី ៣០ ថ្ងៃ) ដើម្បីរង់ចាំការចាកចេញពីវៀតណាម និងដាក់ឯកសារជូននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងនគរ បាលវៀតណាម។

ស្ថានទូតឬស្ថានអគ្គកុងស៊ុលនៃប្រទេសសាមីមានការទទួលខុសត្រូវចំពោះពលរដ្ឋ ដែលខ្លួនធានារ៉ាប់រ៉ង ក្នុងអំឡុងពេលស្នាក់នៅវៀតណាម ហើយរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ដើម្បីដោះស្រាយការងារទាក់ទងនឹងពលរដ្ឋ នៅពេលមានតម្រូវការ។ ពេលវេលាអនុវត្តគឺចាប់ពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០។

ករណីចូលវៀតណាមដោយមានគោលដៅធ្វើការ ធ្វើពលកម្ម ទៅសួរសុខទុក្ខសាច់ញាតិ ឬ គោលដៅផ្សេងទៀត គឺត្រូវស្នើឲ្យស្ថានទូតឬស្ថានអគ្គកុងស៊ុល ដើម្បីជួយណែនាំពលរដ្ឋទាក់ទងជាមួយស្ថាប័ន អង្គការ បុគ្គលធានារ៉ាប់រ៉ង តាមច្បាប់អន្តោប្រវេសន៍ស្នាក់នៅរបស់ជនបរទេសនៅវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ