ស៊ុយអែតមិនទាន់បង្ហាញទៅកាន់សាធារណៈនូវខ្លឹមសារនៃការសួរដេញដោលស្ថាបនិក Wikileaks

ស៊ុយអែតមិនទាន់បង្ហាញទៅកាន់សាធារណៈនូវខ្លឹមសារនៃការសួរដេញដោលស្ថាបនិក Wikileaks - ảnh 1
ស្ថាបនិក Wikileaks លោក Julian Assange (រូបថត៖AP/TTXVN)

(VOVworld) - នាថ្ងៃទិ១៤ វិច្ឆិកា ស្ថាប័នយុត្តិធម៌ស៊ុយអែតបានចាប់ផ្ដើមការសួរ
ដេញដោលស្ថាបនិក Wikileaks លោក Julian Assange នៅស្ថានទូតអេក្វាឌ័រប្រចាំនៅ
អង់គ្លេស សំដៅរំដោះភាពជាប់គាំងខាងការទូតគិតតាំងពីលោករូបនេះសុំសិទ្ធិជ្រក
កោននៅស្ថានទូតនេះចាប់តាំងពីខែមិថុនាឆ្នាំ២០១២មក។ស្ថាប័ន យុត្តិធម៌ស៊ុយអែត
បានឲ្យដឹងថា ក្នុងករណីដែលលោក Assange យល់ស្របឲ្យ យក DNA ទៅពិនិត្យ
នោះ នឹងមិនមានសេចក្ដីថ្លែងការណ៍សាធារណៈណាមួយ ក្រោយពីការសួរដេញ
ដោលនោះទេ។ ចាប់ពីខែមិថុនាឆ្នាំ២០១២មក លោក Assange បានសុំសិទ្ធិជ្រក
កោននៅស្ថាន ទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍ដើម្បីជៀសវាងការដែលអង់គ្លេសធ្វើបត្យាប័នវិលត្រឡប់ទៅស៊ុយអែតវិញដោយការចោទប្រកាន់ពីអំពើរំលោភ
បំពានផ្លូវភេទ ដែល លោកច្រានចោលជារៀងរហូត។ក្រៅពីនោះ លោក Assange
 ក៏ព្រួយបារម្ភថា ក្រោយពីរឿងក្ដីពោលខាងលើ លោកនឹងត្រូវបានរដ្ឋអំណាច
ស៊ុយអែតធ្វើបត្យប័ន ទៅកាន់អាមេរិកដើម្បីកាត់ទោសពីអំពើទម្លាយការសម្ងាត់
ជាតិរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ