ស៊ីរី៖ ជនស៊ីវិលរាប់ពាន់នាក់វិលត្រលប់មកផ្ទះវិញនៅ Ghouta ប៉ែកខាងកើត

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA នាថ្ងៃទី ៣ មេសា បានជូនដំណឹងថា៖ ជនស៊ីវិលសរុប ៤ ហ្មឺននាក់បានវិលត្រលប់មកផ្ទះវិញនៅតំបន់ Ghouta ប៉ែកខាងកើត ជាយទីក្រុង Damacus របស់ស៊ីរី។
ស៊ីរី៖ ជនស៊ីវិលរាប់ពាន់នាក់វិលត្រលប់មកផ្ទះវិញនៅ Ghouta ប៉ែកខាងកើត - ảnh 1ស៊ីរី៖ ជនស៊ីវិលរាប់ពាន់នាក់វិលត្រលប់មកផ្ទះវិញនៅ Ghouta ប៉ែកខាងកើត 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA នាថ្ងៃទី ៣ មេសា បានជូនដំណឹងថា៖ ជនស៊ីវិលសរុប ៤ ហ្មឺននាក់បានវិលត្រលប់មកផ្ទះវិញនៅតំបន់ Ghouta ប៉ែកខាងកើត ជាយទីក្រុង Damacus របស់ស៊ីរី ហើយប្រជាជននឹងបន្តវិលត្រឡប់មកតំបន់នេះវិញ បន្ទាប់ពីកងទ័ពស៊ីរីប្រកាសថាបានរំដោះ តំបន់ Ghouta ប៉ែកខាងកើត។ យោងតាមទីភ្នាក់ងារព័ត៌មាន SANA ដដែលនេះថា៖ កុមារចំនួន ១ ហ្មឺន ២ ពាន់នាក់ មលពី Ghouta ប៉ែកខាងកើត បានវិលត្រឡប់ទៅសាលារៀនវិញផងដែរ។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងអំពីការជម្លៀសចេញក្រុមជ្រុលនិយម ព្រមទាំងក្រុមគ្រួសាររបស់គេចំនួន ១ ពាន់ ១ រយនាក់ពី Ghouta ប៉ែកខាងកើតទៅកាន់ស៊ីរីភាគខាងជើង ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ