ស្រុះចិត្តគំនិតអនុវត្តន៍ដំណោះស្រាយនានាដើម្បីមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គោលដៅភាពស៊ាំសហគមន៍
(VOVWORLD) - នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខា ភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។
វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយនានាដើម្បីផ្ទេរប្រគល់បច្ចេកវិទ្យា ស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ សំដៅសម្រេចបាន ភាពស៊ាំសហ គមន៍។ រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អង្គភាពនិងសហគ្រាសកំពុងស្រុះចិត្តគំនិតឆ្ពោះ ទៅរកគោលដៅនេះ។
នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខាភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។ |
នៅជំនួបធ្វើការជាមួយក្រសួងសុខាភិបាល ក្រុមប្រឹក្សាសីលធម៌ជាតិក្នុងការ ស្រាវជ្រាវជីវសាស្ត្រ អ្នកវិទ្យាសាស្ត្រ តំណាងមូលដ្ឋានស្រាវជ្រាវ អង្គភាពនិងសហ គ្រាសនានាកាលពីថ្ងៃទី១២ ខែសីហា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ត្រូវវាយតម្លៃដោយស្មើរភាពចំពោះវ៉ាក់សាំងគ្រប់ប្រភេទ ហើយ “ប្រភេទ វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ត្រូវបានចាក់យ៉ាងឆាប់ បំផុត និងទាន់ពេលវេលាបំផុត”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“កិច្ចសហការរវាងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវ-ផលិត និងអ្នកផ្ទេរ ប្រគល់បច្ចេកវិទ្យា ក្រោមការសម្របសម្រួលនៃក្រសួងសុខាភិបាល ត្រូវតែមាន លក្ខណៈស្អិតរមួតនិងប្រសិទ្ធភាពជាងទៀត ត្រូវសកម្ម ខ្លាំងក្លាជាងទៀត ទាំងអស់គ្នា ដើម្បីអាយុជីវិត សុខភាពរបស់ប្រជាជន ដាក់ផលប្រយោជន៍ជាតិ ជាចម្បងបង្អស់។ នីតិវិធីវិទ្យាសាស្ត្រ ដំណើរការសាកល្បងត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ មានសំណុំ ឯកសារគ្រប់គ្រាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់កត្តាសុវត្ថិភាព និងលទ្ធភាព បង្កើតភាពស៊ាំនៅពេលវាយតម្លៃផងដែរ”៕