ស៊ីរីចោទប្រកាន់អាមេរិកពីការគាំទ្រ IS

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីនាថ្ងៃទី១៤ តុលា បានរាយ ការណ៍ថា ខ្មាន់កាំភ្លើងរាប់សិបនាក់នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបាន ធ្វើដំណើរពីទីក្រុងប៉ែកខាងជើង Raqqa ដល់ខេត្ត Deir al-Zour នៅប៉ែកខាងកើត ដោយមានការការពាររបស់កម្លាំងឧទ្ទាមប្រជាធិបតេយ្យស៊ីរី (SDF) គាំពារដោយ អាមេរិក។
ស៊ីរីចោទប្រកាន់អាមេរិកពីការគាំទ្រ IS - ảnh 1 ទិដ្ឋភាពបែកបាក់នៅជាយទីក្រុង Deir al-Zour របស់ស៊ីរី (រូបថត៖ AFP/TTXVN)


តាម SANA ថា យន្តហោះចម្បាំងរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិកបានហោះហើរ លើដែនអាកាស Raqqa ជាកន្លែងដែលត្រូវបានចាត់ទុក ជារដ្ឋធានីរបស់ពួក IS ប៉ុន្តែមិនអនុវត្តការវាយប្រហារណាមួយឡើយក្នុងអំឡុង២ ថ្ងៃកន្លងទៅ។ SANA ឲ្យដឹងថា អាមេរិកនិង SDF ទទួលបានកិច្ចព្រមព្រៀងមួយ ជាមួយ IS សំដៅជម្លៀសខ្មាន់កាំភ្លើងនៃអង្គការនេះពី Raqqa ដល់ Deir al-Zour ជាកន្លែងដែលកងទ័ពរដ្ឋាភិបាលស៊ីរីកំពុងប្រយុទ្ធយ៉ាងកាចសាហាវជាមួយ IS។ ក្រៅពីនោះ SANA ក៏បានអះអាងថែមទៀតថា កិច្ចព្រមព្រៀងរវាងអាមេរិកនិង IS មិនម៉ែនជាលើកដំបូងទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ