សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន បានអញ្ជើញផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម។

សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម - ảnh 1ប្រជាជនតម្រង់ជួរចូលទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា (រូបថត៖ TTXVN)

ក្នុងសារអបអរសាទរផ្ញើជូនអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានសម្តែងការជឿជាក់ថា ទំនាក់ទំនងរវាងឥណ្ឌូនេស៊ីនិងវៀតណាមនឹងត្រូវបានលើកកំពស់មួយកម្រិតទៀត។

ព្រះមហាក្សត្រជប៉ុន Naruhito ក៏បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam ផងដែរ។

ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Al-Sultan Ibrahim Ibni Almarhum Sultan Iskandar និងព្រះមហាក្សត្រិយានីបានផ្ញើលិខិតអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam; ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Johari bin Abdul បានផ្ញើលិខិតអបអរសាទរជូនប្រធានរដ្ឋសភា លោក Tran Thanh Man; ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ីបានសម្តែងនូវសេចក្តីរីករាយចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងម៉ាឡេស៊ីលើវិស័យជាច្រើន; គឺជាសក្ខីភាពនៃទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក; ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀត។

ក្នុងលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អគ្គទេសាភិបាលអូស្ត្រាលី Samantha Mostyn បានសង្កត់ធ្ងន់ថា វៀត ណាម - អូស្ត្រាលី គឺជាមិត្តជិតស្និទ្ធទាំងពីរ ហើយជឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអូស្ត្រាលី - វៀតណាមនឹងបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលខាងមុខជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ