សារទូរលេខនិងលិខិតអបអរសាទរផ្ញើជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសទិវាបុណ្យជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម។

សារទូរលេខនិងលិខិតអបអរសាទរផ្ញើជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសទិវាបុណ្យជាតិ - ảnh 1រូបថត៖ VGP

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានផ្ញើលិខិតអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងនោះអះអាងនូវបំណងចង់បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនិងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ Maha Vajiralongkorn បានផ្ញើលិខិតអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម; នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បានផ្ញើសារទូរលេខអបអរសាទរជូននាយករដ្ឋមន្រ្តី វៀតណាមលោក ហ្វាម មិញជីញ ។ ថ្នាក់ដឹកនាំថៃបានអះអាងថា ថៃជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធជាមួយវៀតណាម ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តចាប់យកឱកាសថ្មីៗជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីអនាគតរុងរឿងសម្រាប់ប្រជាជាតិទាំងពីរ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្ញើសារទូរលេខអបអរសាទរជូនលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងប្រជាជនវៀតណាម ដោយបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ វិបុលភាព និងខ្លួនទីពឹងខ្លួន ព្រមទាំងបានបង្ហាញនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ