សារទូរលេខរំលែកទុក្ខចំពោះការរញ្ជួយដីដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់នៅប្រទេសម៉ារ៉ុក

(VOVWORLD) - ដោយឮថា ការរញ្ជួយដីបានកើតឡើងនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុង Ighil នៃប្រទេសម៉ារ៉ុក បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់ កាលពីថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក សម្តេច Mohamed VI ។
សារទូរលេខរំលែកទុក្ខចំពោះការរញ្ជួយដីដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់នៅប្រទេសម៉ារ៉ុក - ảnh 1គំនរបែកបាក់បន្ទាប់ពីការរញ្ជួយដីនៅក្រុង Marrakesh ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្រ្តីម៉ារ៉ុក លោក Ashiz Akhannouch; ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក៏បានផ្ញើសាររំលែកទុក្ខដល់ប្រធានព្រឹទ្ធសភាម៉ារ៉ុកលោក Naam Miyara និងប្រធានសភាជាន់ទាបម៉ារ៉ុក លោក Rachid Talbii ។

នាថ្ងៃដដែលនោះ  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងអាណិកជនម៉ារ៉ុក លោក Nasser Bouritaផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ