សារទូរលេខអំណរទិវាបុណ្យជាតិគុយបានិងខួបលើកទី៤៩នៃទិវាបដិវត្តប៉ាឡេស្ទីន
(VOVWORLD) /  
|
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមបានផ្ញើរសារទូរលេខអំណរសាទក្នុងឱកាសទិវាបុណ្យជាតិគុយបា(ទី១មករា) (vietnamplus) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាបុណ្យជាតិគុយបា(ទី១មករា)
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមបានផ្ញើរសារទូរលេខអំណរសាទជូនលេខាទី១គណៈកម្មាធិការបក្សកុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីសាធារណៈរដ្ឋគុយបាលោក Raul Castro Ruz។ សារទូរលេខបានលើកច្បាស់
ថា ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមជានិច្ចកាលឈរនៅក្បែរប្រជាជនគុយបាក្នុងបុព្វហេតុបដិវត្តដ៏ភ្លឺស្វាងរបស់ខ្លួន បន្តខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត
ណាមនិងគុយបា។
ក្នុងឱកាសរំលឹកខួបលើកទី៤៩នៃទិវាបដិវត្តប៉ាឡេស្ទីន(ទី១មករា) នាថ្ងៃទី៣១ធ្នូ ប្រធានរដ្ឋវៀតណាមបានផ្ញើរសារទូរលេខអំណរសាទជូនប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន
លោក Mahmoud Abbas ផងដែរ៕
-VOVWORLD