សារទូរលេខអំណរសាទររបស់បក្សកុម្មុយនិស្តវៀតណាមផ្ញើរជូនចំពោះគណៈបក្សប្រជាជនកម្ពុជា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា (ថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩) គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើរសារទូរលេខអំណរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា។

សារទូរលេខអំណរសាទរនេះ មានសរសេរថា៖ ក្នុងអំឡុងពេល៦៨ឆ្នាំកន្លងទៅ គណៈបក្ស ប្រជាជនកម្ពុជាបានដឹកនាំប្រជាជនកម្ពុជាជំនះពុះពារលើការលំបាក ការសាក ល្បងជាច្រើន ដើម្បីទទួលបានជ័យជំនះដ៏ភ្លឺស្វាងក្នុងបុព្វហេតុតស៊ូដណ្ដើម ឯករាជ្យជាតិសង្គ្រោះប្រជាជននិងប្រទេសកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រាំងស្កាត់របបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ហើយ រស់រៀនប្រទេសជាតិឡើងវិញ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលមាគ៌ាសន្តិ ភាព បង្រួបបង្រួមជាតិ រក្សារឹងមាំនូវតួនាទីស្នូលក្នុងដំណើរការកសាងនិង អភិវឌ្ឍន៍ប្រទេសកម្ពុជាជារៀងរហូត។

        បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមសូមអបអរសាទរយ៉ាងក្លៀវក្លារជូនចំពោះគណៈបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជាដែលទទួលបានសមិទ្ធផលដ៏ធំធេងនាពេលកន្លងទៅ ហើយ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹក នាំរបស់គណៈបក្សប្រជាជនកម្ពុជានោះ គឺប្រជាជនកម្ពុជានឹងបន្តរក្សារឹងមាំនូវ សន្តិភាព ស្ថិរភាព ទទួលបានសមិទ្ធផលថ្មីនិងធំធេងជាច្រើនថែមទៀតក្នុង បុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិជាងពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ