សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស.ប.បកូរ៉េ

(VOVWORLD) - ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរដែលត្រូវបានសមមិត្ត Kim Il-sung អគ្គមគ្គុទ្ទេសដ៏មហិមាររបស់ប្រជាជនស.ប.បកូរ៉េ និងសមមិត្ត ហូជីមិញ អគ្គមគ្គុទ្ទេសជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាមកសាង ឡើងដោយផ្ទាល់ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងការ តស៊ូរួមដើម្បីអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាងលទ្ធិសង្គម និយមក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។
សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស.ប.បកូរ៉េ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong 

ក្នុងឱកាសរំលឹកខួបលើកទី៧០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) (ថ្ងៃទី៣១ មករា ឆ្នាំ១៩៥០-ថ្ងៃទី៣១ មករា ឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និង ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ផ្លាស់ប្ដូរសារទូរលេខអបអរសាទរជាមួយ ប្រធានបក្សពលករនិងជាប្រធាន គណៈកម្មាធិការកិច្ចការរដ្ឋស.ប.បកូរ៉េលោក Kim Jong-un នាយករដ្ឋមន្រ្តី លោក Kim Jae Ryong និងប្រធានសន្និបាតប្រជាជនកំពូល លោក Pak Thae Song។

        ក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំផ្ញើរជូនទៅថ្នាក់ដឹកនាំ ស.ប.បកូរ៉េមានឃ្លាៗថា៖ក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង បក្សទាំងពីរនិងប្រទេសទាំងពីរ ដែលត្រូវបានលោកប្រធានហូជីមិញនិង លោកប្រធាន Kim Il-sung កសាងឡើងនិងពូនជ្រុំដោយផ្ទាល់នោះបានជំនះពុះពារលើការលំបាក សាកល្បងក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្តស្ថិតស្ថិរនិង មានការរីកចម្រើននាពេលថ្មីៗនេះ ជាពិសេសគឺដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់លោកប្រធាន Kim Jong-un កាលពីខែមីនាឆ្នាំ២០១៩ ជារបត់សំខាន់មួយក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។

        ចំណែកឯក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េ មានសរសេរថា៖         ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរដែលត្រូវបានសមមិត្ត Kim Il-sung អគ្គមគ្គុទ្ទេសដ៏មហិមាររបស់ប្រជាជនស.ប.បកូរ៉េ និងសមមិត្ត ហូជីមិញ អគ្គមគ្គុទ្ទេសជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាមកសាង ឡើងដោយផ្ទាល់ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងការ តស៊ូរួមដើម្បីអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាងលទ្ធិសង្គម និយមក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។ គួរអោយជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង មិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរនិងប្រទេសយើងទាំងពីរនឹងបន្តរីក ចម្រើនយ៉ាងស៊ីជំរៅថែមទៀតនាពេលខាងមុខជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ