សារព័ត៌មានកាណាដាផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី Trudeau
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កាសែតធំៗរបស់កាណាដាសុទ្ធតែចេញផ្សាយរូបថតនិងអត្ថបទសរសេរអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Justin Trudeau ចាប់ពីថ្ងៃទី ៨ ដល់ទី ៩ វិច្ឆិកា។
សារព័ត៌មានកាណាដាផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី Trudeau |
(VOVworld) – ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កាសែតធំៗរបស់កាណាដាសុទ្ធតែចេញផ្សាយ រូបថតនិងអត្ថបទសរសេរអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Justin Trudeau ចាប់ពីថ្ងៃទី ៨ ដល់ទី ៩ វិច្ឆិកា។ គេហទំព័រព័ត៌មាន CBC បានផ្សាយអត្ថបទសរសេររបស់អ្នកពិន្ធ John Paul Tasker ដែលលើកច្បាស់ថា៖ នេះគឺជាដំណើរទស្សនកិច្ចលើកទី ២ របស់នាយករដ្ឋមន្ត្រី កាណាដាកាន់អំណាចមួយរូបគិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ដោយមានរបៀបវារៈប្រមូលផ្តុំទៅលើវិស័យពោរពេញទៅដោយសក្តានុភាពសហប្រតិបត្តិការលើគ្រប់វិស័យដូចជាពាណិជ្ជកម្ម។ ស្តីអំពីទំនាក់ទំនងទ្វេភាគីកាណាដា-វៀតណាម អត្ថបទសរសេរសង្កត់ធ្ងន់ថា៖ សក្តានុភាពសហប្រតិបត្តិការទ្វេភាគីដ៏ធំធេង ណាស់។ ក្នុងពេលនោះ អត្ថបទសរសេរលើគេហទំព័រ Canadian Press និង Global and Mail របស់អ្នកកាសែត Andy Blatchford សង្កត់ធ្ងន់ទៅលើអត្ថន័យរបស់ដំណើរ ទស្សនកិច្ចនៅទ្វីបអាស៊ីរបស់នាយករដ្ឋមន្ត្រី Justin Trudeau ក្នុងការបង្កើនទំនាក់ទំនងជាមួយតំបន់នេះ។ តាមលោក Blatchford ថា៖ ចំពោះរដ្ឋាភិបាលនិងប្រជាជន កាណាដា វៀតណាមមិនត្រឹមតែជាសមាជិកសកម្មមួយនៃការចរចារកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំង ជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៀតផង៕