សារព័ត៌មានចិនជូនដំណឹងជាច្រើនអំពីសកម្មភាពរបស់ប្រធានរដ្ឋវៀតណាម នៅសន្និសីទកំពូល APEC ឆ្នាំ ២០១៤


សារព័ត៌មានចិនជូនដំណឹងជាច្រើនអំពីសកម្មភាពរបស់ប្រធានរដ្ឋវៀតណាម នៅសន្និសីទកំពូល APEC ឆ្នាំ ២០១៤ - ảnh 1
សារព័ត៌មានចិនជូនដំណឹងជាច្រើនអំពីសកម្មភាពរបស់ប្រធានរដ្ឋវៀតណាម នៅសន្និសីទកំពូល APEC ឆ្នាំ ២០១៤ (Image: VOV)

(VOVworld) – ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានចិនបានជូនដំណឹងជ្រាលជ្រៅស្តីពី
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក្នុង ឱកាសចូលរួម
សន្និសីទកំពូល APEC ឆ្នាំ ២០១៤ នៅរដ្ឋធានីប៉ែកាំងរបស់ចិន។ កាណាល់ទូរទស្សន៍
ជាតិរបស់ចិន វិទ្យុផ្សាយសម្លេងអន្តរជាតិរបស់ចិន ទីភ្នាក់ងារសារ ព័ត៌មាន Xinghua ជាដើមសុទ្ធតែជូនដំណឹងអំពីការសន្ទនារវាងប្រធានរដ្ឋ វៀតណាម លោក Truong
Tan Sang  ជាមួយសមភាគីចិន លោក​ Xi Jinping ។ មជ្ឈដ្ឋានអ្នកសារព័ត៌មានចិនក៏
បានដកស្រង់ពាក្យសំដីរបស់ប្រធានរដ្ឋចិន លោក ​ Xi Jinping ដោយបានអះអាងថា៖ បក្សនិងរដ្ឋាភិបាលចិនគោរពទំនាក់ទំនងជាមួយ វៀតណាម ហើយមានគោលបំណង
ទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង ២ អភិវឌ្ឍន៍
សកម្មថែមទៀត។ ចិនបានសន្យាថា៖ ប្រទេសទាំង ២ នឹងដោះស្រាយបញ្ហាលើសមុទ្រ
ខាងកើតតាមរយៈការចរចារនានារក្សាស្ថិរភាពនិងសន្តិភាពលើ សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ