សារព័ត៌មានជាស្ពានតភ្ជាប់សំខាន់បញ្ជូនព័ត៌មានពីរដ្ឋសភាមកនឹងប្រជាជន
(VOVWORLD) /  
|
សារព័ត៌មានជាស្ពានតភ្ជាប់សំខាន់បញ្ជូនព័ត៌មានពីរដ្ឋសភាមកនឹងប្រជាជន (vja.org.vn) |
Vovworld-បណ្ដាដំណាងចូលរួមសិក្ខាសាលា “បទពិសោធន៍ទំនាក់ទំនង
សារព័ត៌មានក្នុងសកម្មភាពរបស់រដ្ឋសភា” បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូនៅទីក្រុង
Hue ភាគកណ្ដាលវៀតណាម សុទ្ធតែលើកកំពស់តួនាទីរបស់សារព័ត៌មានក្នុង
សកម្មភាពរបស់រដ្ឋសភា។ តាមបណ្ដាដំណាងថា ស្ថាប័នសារព័ត៌មានបានជួយឲ្យ
ប្រជាជនឆ្លុះបញ្ចាំងបំណងប្រាថ្នាដល់រដ្ឋសភា។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ខុទ្ទកាល័យរដ្ឋសភាជានិច្ចកាលបង្កលក្ខណៈងាយ
ស្រួលដើម្បីស្ថាប័នសារព័ត៌មានធ្វើសកម្មភាព ជូនដំណឹងទាន់ពេលវេលា។ លោក
Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា៖
“រដ្ឋសភាវៀតណាមជារដ្ឋសភារបស់ប្រជាជន ជាស្ថាប័នដំណាងឲ្យឆ័ន្ទះនិង
បំណងប្រាថ្នារបស់ប្រជាជន ដូច្នេះសកម្មភាពរបស់រដ្ឋសភាត្រូវបានបើកចំហរដើម្បី
ប្រជាជនដឹង។ សកម្មភាពរបស់រដ្ឋសភាកាន់តែបើកចំហរនោះ ប្រជាជនកាន់តែ
បានឃ្លាំមើល ពិនិត្យនិងរួមចំណែកឲ្យរដ្ឋសភាការផ្ដើមគំនិតរបៀបធ្វើល្អ។ នោះជា
ផ្លូវរឹងមាំដើម្បីរដ្ឋសភាវៀតណាមបំពេញតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន
ចំពោះមុខប្រជាជន ចំពោះមុខបក្សនិងរដ្ឋ៕”
-VOVWORLD