សារព័ត៌មានត្រូវតែបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនឱ្យបានល្អនៅចំពោះមុខប្រជាជន បក្ស និងរដ្ឋ
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ កុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាមបានរៀបចំសន្និសីទសារព័ត៌មាននៅដើមនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤។
ទិដ្ឋភាពនៃសន្និសិទសារព័ត៌មានដើមនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ (រូបថត៖ Trong Phu/VOV) |
នៅក្នុងសន្និសីទនេះ ប្រធាននាយកដ្ឋានសារព័ត៌មាន និងបោះពុម្ពផ្សាយ នៃគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Tong Van Thanh បានឲ្យដឹងថា ស្នាដៃបោះពុម្ពផ្សាយ កម្មវិធីវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំឆ្នាំ ២០២៤ ត្រូវបានវិនិយោគយ៉ាងយកចិត្តទុកដាក់និ ប្រកបដោយអត្ថន័យជ្រាលជ្រៅនិងសម្បូរបែប។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានមានប្រសាសន៍ថា៖ “សេចក្តីត្រូវការសម្រាប់ភ្នាក់ងារសារព័ត៌មានកាន់តែធំឡើង ហើយការប្រកួតប្រជែងកាន់តែមានកាន់តែខ្លាំងជាមួយនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះហើយ យើងត្រូវតែមានវិធីសាស្រថ្មី គំនិតច្នៃប្រឌិតថ្មី ដើម្បីមានផលិតផលថ្មី ទាក់ទាញជាង និងមានលក្ខណៈប្រកួតប្រជែងជាងមុន”។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Trong Phu/VOV) |
ថ្លែងមតិក្នុងសន្និសីទ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាងយ៉ាងច្បាស់ថា ឆ្នាំនេះ ស្ថាប័នសារព័ត៌មានត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយល្អអំពីការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម ការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសារព័ត៌មាន “ប្រកបដោយវិជ្ជាជីវៈ មនុស្សធម៌ និងទំនើប”។
អគ្គនាយក VOV លោក Do Tien Sy (កណ្ដាល) ជាមួយគណៈប្រតិភូចូលរួមសន្និសីទ (រូបថត៖ Trong Phu/VOV) |
ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖ “ដើម្បីបំពេញភារកិច្ច អ្នកដែលធ្វើការក្នុងសារព័ត៌មានត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីតួនាទី មុខតំណែង មុខងារ និងភារកិច្ចរបស់សារព័ត៌មានបដិវត្តន៍; ត្រូវលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដោយឥតឈប់ឈរ។ ខ្ញុំជឿជាក់ថា ជាមួយនឹងប្រពៃណីដ៏រុងរឿង ប្រកបដោយការខិតខំប្រឹងប្រែង និងការតាំងចិត្ត ជាមួយនឹងបំណងប្រាថ្នាសម្រាប់ការច្នៃប្រឌិត យើងនឹងធ្វើបានល្អនូវតួនាទី និងបេសកកម្មព័ត៌មាន និងផ្សព្វផ្សាយនៅចំពោះមុខប្រជាជន មុនពេលបក្ស និងរដ្ឋ”៕