សារព័ត៌មានបានឆ្លុះបញ្ចាំងទាន់ពេលវេលាចំពោះបណ្ដាសកម្មភាពរបស់ប្រទេសជាតិ

(VOVWORLD) -នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិឡើងជំនួបប្រាស្រ័យ សារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩២ នៃទិវា សារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧)
សារព័ត៌មានបានឆ្លុះបញ្ចាំងទាន់ពេលវេលាចំពោះបណ្ដាសកម្មភាពរបស់ប្រទេសជាតិ - ảnh 1 សារព័ត៌មានបានឆ្លុះបញ្ចាំងទាន់ពេលវេលាចំពោះបណ្ដាសកម្មភាពរបស់ប្រទេសជាតិ

     នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិឡើងជំនួបប្រាស្រ័យ សារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩២ នៃទិវា សារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧) រដ្ឋមន្រ្តី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីជានិច្ចកាលយកចិត្តទុកដាក់ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មាន ហើយចាត់ទុកថា សារព័ត៌មានគឺជាកាណាល់ដ៏សែនសំខាន់ចំពោះសកម្មភាពបញ្ជាណែនាំ។ រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ខុទ្ទកាល័យរដ្ឋាភិបាលជានិច្ចកាលផ្ទៀងស្ដាប់ បង្កលក្ខណៈងាយស្រួលដើម្បី សារព័ត៌មានធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងអនុវត្តស្អនូវភារកិច្ចរបស់រដ្ឋាភិបាល។ នាថ្ងៃដដែល នៅក្នុងជំនួបជាមួយ សារព័ត៌មាន ឧត្តសេនីយ៍ទោលោក  Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអះអាងថា នាពេលកន្លងទៅ បណ្ដាស្ថាប័ន សារព័ត៌មានបានឃោសនាទាន់ពេលវេលាស្ដីពីសកម្មភាពយោធា ការពារជាតិ លើកទឹកចិត្តកម្មាពិបាល យុទ្ធជនដើម្បីជំនះពុះពារលើរាល់ការលំបាក បំពេញល្អភារកិច្ចដែលបានប្រគល់ជូន។ នាថ្ងៃទី ១៦ មិថុនា ដដែល អនុប្រធាន អគ្គលេខាធិការ គណកម្មាធិការបជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅទស្សនា និងជូនពរចំពោះស្ថាប័នសារព័ត៌មានមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ