សារព័ត៌មានអាមេរិកបានផ្សព្វផ្សាយថាកូរ៉េខាងជើងបានដំឡើងមូលដ្ឋានមីស៊ីល

(VOVWORLD) -កូរ៉េខាងជើងបានពង្រីកមូលដ្ឋានមីស៊ីលមានចម្ងាយឆ្ងាយដ៏សំខាន់របស់ខ្លួននៅក្នុងបរិបទនៃកិច្ចចរចាស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង។
សារព័ត៌មានអាមេរិកបានផ្សព្វផ្សាយថាកូរ៉េខាងជើងបានដំឡើងមូលដ្ឋានមីស៊ីល - ảnh 1ទូរទស្សន៍ CNN បានបង្ហាញថាមូលដ្ឋានមីស៊ីល Yeongjeo-dong និងទីលានបាញ់សាកល្បងម៉ីលសីលរបស់កូរ៉េខាងជើង

នេះគឺជាព័ត៌មានទាន់ហេតុការបំផុតក្នុងរបាយការណ៍ថ្មីៗនេះដែលបញ្ជាក់ថាទីក្រុងព្យុងយ៉ាងអាចបន្តអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួនបើទោះបីជាផែនការដែលសម្រេចបានជាមួយសហរដ្ឋអាមេរិកស្តីពីការរុះរើមូលដ្ឋានទាំងនោះ។ ទូរទស្សន៍ CNN បានបង្ហាញថាមូលដ្ឋានមីស៊ីល Yeongjeo-dong និងទីលានបាញ់សាកល្បងម៉ីលសីលនៅក្បែរនោះ នៅតែដំណើរការ ហើយកូរ៉េខាងជើងកំពុងបន្តដំឡើងមូលដ្ឋាននេះផងដែរ។ ទោះបីជាទីភ្នាក់ងារចារកម្មរបស់អាមារិកក៏ដូចជាអ្នកវិភាគនានា បានស្គាល់មូលដ្ឋានមីស៊ីល Yeongjeo-dong តាំងពីយូរលង់មកហើយក៏ដោយ ក៏ប៉ុន្តែរូបភាពផ្កាយរណបថ្មីៗនេះបានបង្ហាញថាសកម្មភាពកសាងសង់កំពុងប្រព្រឹត្តទៅនៅមូលដ្ឋានមួយ មានចម្ងាយឆ្ងាយប្រមាណជាង ១១ គីឡូម៉ែត្រ  ដែលមិនធ្លាប់ប្រកាសចេញពីមុនមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ