សារព័ត៌មានអាល្លឺម៉ង់៖ សារធាតុគីមីពុលពណ៌លឿងទុំ/dioxon បង្កឡើងផលវិបាកនៅវៀតណាម
(VOVWORLD) - សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin បានវាយប្រហារដោយផ្ទាល់លើប្រព័ន្ធហ្សែន បណ្ដាលឲ្យមនុស្សរាប់ សែននាក់បានស្លាប់និងរាប់លាននាក់ទៀតរងជម្ងឺ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែ ជំនាន់ទី ៤ក្រោយពីសង្គ្រាមនៅវៀតណាម នៅតែមានទារកប្រមាណ ៦០០០ នាក់ ជារៀងរាល់ឆ្នាំ ដែលរងភាពមិនប្រក្រតីពីកំណើតឬជម្ងឺធ្ងន់ធ្ងរ។
លោកស្រី Tran To Nga នៅក្នុងកិច្ចសន្ទនាមួយនៅទីក្រុងប៉ារីសស្ដីពីផលប៉ះពាល់បង្កឡើងដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ទៅលើមនុស្សនិងបរិស្ថានវៀតណាម ជាពិសេសគឺរាល់ជម្ងឺដែលរូបលោកស្រីផ្ទាល់ទទួលរង។ (រូបថត៖ TTXVN) |
កាសែត Frankfurter Rundschau (FR) របស់អាល្លឺម៉ង់នៅថ្ងៃទី៩ ខែឧសភា បាន បង្ហោះអត្ថបទសរសេររបស់អ្នកនិពន្ធ Stefan Brandle ស្ដីពីរឿងក្ដីនៅបារាំងរបស់ លោកស្រី Tran To Nga ដែលដាក់ពាក្យបណ្ដឹងបណ្ដាក្រុមហ៊ុនដែលបានផលិតសារ ធាតុគីមីពុលពណ៌លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅ វៀតណាម។ អត្ថបទនេះបានសង្កត់ធ្ងន់ថា សារធាតុពុលនេះ នៅតែបង្កឡើងផលវិបាក នៅវៀតណាមរហូតមកដល់ពេលនេះ។
អត្ថបទសរសេរឲ្យដឹងថា ចាប់ពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ អាមេរិកបានប្រើប្រាស់ សារធាតុគីមីពុល ពណ៌លឿងទុំ/dioxin ប្រមាណ៤៦លានលីត្រ ដែលបានផលិតដោយ ក្រុមហ៊ុនសារធាតុគីមីអាមេរិក ក្នុងនោះមានក្រុមហ៊ុន Monsanto ដែលសព្វថ្ងៃចំណុះ កម្មសិទ្ធិសម្ព័ន្ធក្រុមហ៊ុនសារធាតុគីមី Bayer របស់ អាល្លឺម៉ង់។ សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin បានវាយប្រហារដោយផ្ទាល់លើប្រព័ន្ធហ្សែន បណ្ដាលឲ្យមនុស្សរាប់ សែននាក់បានស្លាប់និងរាប់លាននាក់ទៀតរងជម្ងឺ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែ ជំនាន់ទី៤ក្រោយពីសង្គ្រាមនៅវៀតណាម នៅតែមានទារកប្រមាណ ៦០០០ នាក់ ជារៀងរាល់ឆ្នាំ ដែលរងភាពមិនប្រក្រតីពីកំណើតឬជម្ងឺធ្ងន់ធ្ងរ។
គួរជម្រាបបន្ថែមទៀតថា នៅឆ្នាំ១៩៨៤ អតីតទាហានអាមេរិកចូលរួមសង្គ្រាម នៅវៀតណាមដែលត្រូវឆ្លងសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ត្រូវបានសង សំណងជាទឹកប្រាក់ជិត១៨០លានដុល្លាអាមេរិក ប៉ុន្តែជនរងគ្រោះវៀតណាមដោយ សារធាតុគីមីពុលនេះ បែរជាមិនធ្លាប់ត្រូវបានផ្ដល់សំណងឡើយ។ លោកស្រី Tran To Nga បានដាក់ពាក្យបណ្ដឹងក្រុមហ៊ុនសារធាតុគីមីចំនួន១៤របស់អាមេរិក ជូនតុលាការ Evry នៅតំបន់ភាគខាងត្បូងប្រទេសបារាំងដែលគាត់កំពង់រស់នៅ។ តុលាការនេះ គ្រោងនឹងចេញសាលក្រមនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៕