សារព័ត៌មានអាហ្សង់ទីនលើកសរសើរកម្លាំងទាក់ទាញទេសចរណ៍របស់វៀតណាម

សារព័ត៌មានអាហ្សង់ទីនលើកសរសើរកម្លាំងទាក់ទាញទេសចរណ៍របស់វៀតណាម - ảnh 1
ភ្ញៀវទេសចរណ៍ហែលទឹកនៅឈូង Nha Trang (រូបថត៖Tien Minh/TTXVN)

(VOVworld) - កាសែត Clarin ជាកាសែតមានបរិមាណច្បាប់បោះពុម្ភផ្សាយច្រើន
បំផុតនៅអាហ្សង់ទីន នាថ្ងៃទី២ មេសា បានចុះផ្សាយព័ត៌មានស្ដីអំពី វឌ្ឍនភាពដ៏
ឆាប់រហ័សនៃផ្នែកទេសចរណ៍វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូច ជាការទាក់
ទាញនៃខឿនវប្បធម៌និងរម្មនីយដ្ឋានរបស់វៀតណាមផងដែរ។អត្ថបទបានឧទ្ទេស
នាមថា វៀតណាមានខឿនវប្បធម៌ក៏ដូចជាទេសភាពដ៏សម្បូរបែប តាំងពីភាគខាង
ជើងដោយមានវាលទំនាបទន្លេក្រហម ជួរភ្នំ Hoang Lien Son ឈូងសមុទ្រ Ha Long
និងព្រៃឈើជាតិ Cat Ba ទៅដល់ភាគខាងត្បូងដោយមាន វាលសណ្ដទន្លេ Cuu Long
 និងផ្សារអណ្តែត Can Tho។តំបន់និមួយៗសុទ្ធតែ មានលក្ខណៈស្ថាបត្យកម្មនិង
វប្បធម៌ដោយឡែករបស់ខ្លួន។អត្ថបទនេះបាន សង្កត់ធ្ងន់ថា ក្នុងរយៈពេល១៥ឆ្នាំ
កន្លងមក ផ្នែកទេសចរណ៍វៀតណាមបានមាន ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
ក្នុងឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមក វៀតណាមគឺ៧លាននាក់ បើ
ប្រៀបនឹង២លាននាក់កាលពីឆ្នាំ២០០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ