សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប

សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប - ảnh 1
សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប


        Vovworld-នាថ្ងៃទី១៧កញ្ញា ដោយប្រធានបទ រដ្ឋាភិបាលថ្មីរបស់អេហ្ស៊ីប​និង
​បទពិសោធន៍របស់វៀតណាមក្នុងសន្តិភាពនិងអភិវឌ្ឍន៍ ទំព័រវ៉ែបនិងកាសែត​
ប្រចាំថ្ងៃ Al Messa ជាភាសាអារ៉ាប់ ជាកាសែតដែលតាក់ទាញមិត្ត​អ្នកអាន​រាប់​លាន
អ្នករបស់​អេហ្ស៊ីបបានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាមលើឆាក​អន្តរជាតិ
ទន្ទឹមនឹងនោះឲ្យ​ដឹង​អំពីគំរោងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីមួយ​ចំនួន ក្នុង
នោះមានវៀតណាម​ផង​នាចុងឆ្នាំនេះរបស់ប្រធានាធិបតីអេហ្ស៊ី Abdel Fattah al Sisi។

        អត្ថបទសសេរបានប្រៀបវៀតណាមដូចជាសត្វខ្លារបស់ទ្វីបអាស៊ី​បាន​បង្ហាញ​
ល្អ​តួនាទីជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប។ ប្រភព​ព័ត៌មាន​បានអះអាង
ថា នាពេលកន្លងទៅវៀតណាមបានអនុវត្តជំហានអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាក្នុងទំនាក់
ទំនង​សកលលោក រួមមានការចូលរួម WTO ជាសមាជិក​មិន​អចិន្ត្រៃយ៍ក្រុមប្រឹក្សា
សន្តិសុខ ចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប។

        អត្ថបទសសេរបានអំពាវនាវរដ្ឋាភិបាលថ្មីនៅអេហ្ស៊ីបរៀនសូត្របទពិសោធន៍
​របស់វៀតណាមក្នុងការអនុវត្តគោលដៅសហសវត្សរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ